ធ្ងន់ក ហើយ! ម៉ាឡេសុី មួយថ្ងៃសោះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់៦ពាន់នាក់ជាង

  • 2021-05-20 10:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ម៉ាឡេសុីបានប្រកាសថា ប្រទេសខ្លួនរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងកំណត់ត្រាមួយខ្ពស់ រហូតដល់ ៦៨០៦នាក់ ខណៈដែលកំពុងប្រយុទ្ធជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រលកទី៣។

តាមរបាយការណ៍ ករណីឆ្លងថ្មីទាំង ៦៨០៦នាក់ ផ្ទុះឆ្លងចេញពីរដ្ឋ Selangor ដែលមានអ្នកឆ្លង ២២៧៧នាក់។ ចំណែកតំបន់ Johor មានអ្នកឆ្លង៦១៥នាក់ និង ទីក្រុង គូឡាឡាំពួ មាន៦៥៥នាក់។ គិតមកទល់ពេលនេះ ប្រទេសម៉ាឡេសុីមានករណីអ្នកវិជ្ជមានកូវីដ១៩ សរុប ៤៩២,៣០២នាក់៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម