រៀបការ​ជិត​៣​ឆ្នាំ​ហើយ នី រតនា ទើប​ប្រកាស​ថា​លោក​សម្រេច​នូវ​បំណង​ធំ​មួយ​ក្នុង​ជីវិត

  • 2021-05-24 03:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​រស្មី​ហង្សមាស នី រតនា ប្រកាស​ថា​លោក​បាន​សម្រេច​ក្ដី​បំណង​មួយ​ដែល​លោក​បាន​ប៉ង​ប្រាថ្នា​ជា​យូរ​នោះ​មក​ហើយ។ នោះ​គឺ​ក្ដី​សុខ និង​សុខភមង្គល​ក្នុង​គ្រួសារ បន្ទាប់​ពី​តារា​ចម្រៀង​មាឌ​ស្ដើង​រូប​នេះ​បាន​ចាប់​ដៃ​ជាមួយ​កូន​ស្រី​អ្នក​ជំនួញ​ម្នាក់ ហើយ​ថែម​ទាំង​បង្កើត​បាន​កូន​ស្រី​ម្នាក់​ទៀត។

នី រតនា បាន​បង្ហោះ​សារ​ខ្លី​មួយ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​នៅ​លើ​គណនី​Facebook ផ្ទាល់​ខ្លួន​ថា៖"**ក្ដី​សុខ​ដែល​ខ្ញុំ​ចង់​បាន​នោះ...ពេល​នេះ​បាន​ដូច​បំណង​ហើយ! ចុះ​អ្នក​វិញ?"។

នី រតនា គឺ​ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​សិល្បៈ​ដែល​មាន​សុភមង្គល​ខ្លាំង ហើយ​តែងតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​កូន និង​ភរិយា។ ក្នុង​នោះ​មាន​ដូច​ជា​គ្រួសារ​តារា​ចម្រៀង សួស វីហ្សា គ្រួសារ​តារា​សម្ដែង គង់ ចាន់ស្រីមុំ និង​គ្រួសារ​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ជា​ដើម។

តារា​ចម្រៀង នី រតនា បាន​រៀបការ​ជាមួយ​កូន​ស្រី​អ្នក​ជំនួញ​ម្នាក់​ឈ្មោះ ហេង សុវណ្ណ​ភក្ដិណា កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៩។ ១​ឆ្នាំ​ក្រោយ​មក រូប​លោក និង​ភរិយា បង្កើត​បាន​ចំណង​ស្នេហ៍​រួម​ឈាម​មួយ នោះ​គឺ​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក នី រតនា តែងតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ ប៉ុន្ដែ​ទើប​តែ​ពេល​នេះ​ទេ​ដែល​លោក​ប្រកាស​ថា​លោក​ទទួល​បាន​ក្ដី​សុខ តាម​បំណង​របស់​លោក​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ