ប្រកួត​នេះ​ហើយ​ដែល​ ឌីស៊ែលឡេក​ ឬ​ Capitan​ ល្បី​នៅ​ស្រុក​ខ្មែរ​ពិសេស​ រឿង​ សោភ័ណ្ឌ​ ចាំ​មិន​ភ្លេច​

  • 2021-05-25 08:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីស៊ែលឡេក​ ឬ​ Capitan​ ដែល​ល្បី​ឈ្មោះ​ខ្លាំង​ និង​មាន​អ្នក​គាំទ្រ​ខ្មែរ​ចាប់​ផ្ដើម​ស្គាល់​រូប​គេ​ដំបូង​នោះ​គឺ​ការ​យក​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ អំឡុង​ឆ្នាំ​ ២០១៨​ និង​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​ច្រើន​ដង​ទៀត​ផង។​

សោភ័ណ្ឌ និង​ ឌីស៊ែលឡែក

អ្នក​លេង​គុន​ថៃ​ ឌីស៊ែលឡេក​ ឬ​ Capitan​ រូប​នេះ​បើ​ទោះ​ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ ២០១៧​ ជា​មួយ​ ម៉ឺន​ សុភា​ កន្លង​ទៅ​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​គុន​ខ្មែរ​មិន​ស្គាល់​ ឬ​ល្បី​ដល់​ខ្មែរ​ខ្លាំង​នោះ​ទេ។​ យ៉ាងណា​មួយ​ប្រកួត​ជា​មួយ​ រឿង​ សោភ័ណ្ដ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ​អំឡុង​ចុង​ឆ្នាំ​២០១៨​ គឺ​ធ្វើ​ឲ្យ​ ឌីស៊ែលឡេក​ ល្បី​ខ្លាំង​ និង​គេស្គាល់​មុខ​ច្រើនមិន​ថា​អ្នក​គាំទ្រ​គុន​ខ្មែរ​នោះ​ទេ​ សូម្បី​ក៏​កីឡាករ​ដូច្នេះដែរ។​

អាជ្ញាកណ្ដាលកំពុងរាប់ សោភ័ណ្ឌ

១ប្រកួត​ជា​មួយ​ជា​កីឡាករ​ថៃ​ខាង​លើ​នេះ​អាច​ធ្វើ​ឲ្យ​ រឿង​ សោភ័ណ្ឌ​ ចាំ​មិន​ភ្លេច​ឡើយ​ពី​កណ្ដាប់​ដៃ​ និង​ស្នៀត​ប្រយុទ្ធ​។ ​ព្រោះ​មិន​ងាយ​ឡើយ​បរទេស​ដែល​មក​ភាគ​ច្រើន​មិន​សូវ​ឈ្នះ​ខ្លួន​ ឬ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​ទៅ៣​ដង​បែប​នេះ​ទេ(១ដងខុសលក្ខន្តិកៈ)។​ អំឡុង​ឆ្នាំ​នោះ​ សោភ័ណ្ឌ​ កំពុង​ឡើង​ខ្លាំង​ផង​ ឈ្នះ​ស្ទើរ​គ្រប់​សង្វៀន​ និង​ឈ្នះ​ខ្សែក្រវាត់​មិន​តិច​ឡើយ។​

បច្ចុប្បន្ន​នេះ​កីឡាករ​ ឌីស៊ែលឡេក​ ឬ​ Capitan​ រឹតតែ​មាន​កេរ្តិ៍ឈ្មោះ​ថែម​ទៀត​នៅ​ឯ​ប្រទេស​ថៃ​ បន្ទាប់​ពី​បាន​ចូល​ប្រឡូក​លើ​សង្វៀន​ ONE​ មិន​ដែល​ចាញ់​ និង​ឈ្នះ​បាន​ខ្សែក្រវាត់​១គ្រឿង​នៅ​ទី​នោះ។​

សោភ័ណ្ឌ និង​ ឌីស៊ែលឡែក

រំលឹក​ដែរ​ថា​ ឌីស៊ែលឡេក​ ឬ​ Capitan​ ធ្លាប់​ប្រកួត​នៅ​កម្ពុជា​ ចំនួន​២ដង​ លើក​ទី១​ ស្មើ​ពិន្ទុ​ ឡុង​ សុវណ្ណឌឿន​ និង​លើក​ទី២​ ឈ្នះ​ពិន្ទុ​ រឿង​ សោភ័ណ្ដ។​ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ ១​ និង​ឈ្នះ​ ម៉ឺន​ សុភា​ ២ដង​(ម៉ាឡេស៊ី-​ថៃ)៕​

ឌែស៊ែលឡេក ប៉ះ រឿង សោភ័ណ្ឌ

ឌីស៊ែលឡែក ប៉ះ ម៉ឺន សុភា

ឌីស៊ែលឡេក ប៉ះ​ ឡុង​​ សុវណ្ណឌឿន

អត្ថបទ៖ នួន ស៊ីណា​