ល្អ​មើល​ទៀត​ហើយ​! បឺត​ សង្ឃឹម​ អាច​នឹង​ជួប​ ប៊ុន​ សុធា​ ជា​ថ្មី​អាទិត្យ​នេះ​

  • 2021-05-26 02:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ល្បីឈ្មោះ​២រូប​គឺ​ បឺត​ សង្ឃឹម ​និង​ ប៊ុន​ សុធា​ អាចនឹង​ប៉ះ​គ្នា​ជា​លើក​ទី២​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​កម្មវិធី​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​ TOWN។​

បេក្ខភាពទាំង៤ (រូបភាព Town Sport)

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ Town Sport​ គឺ​បាន​បញ្ជក់​ហើយ​ពី​បេក្ខភាព​ ៤នាក់​នោះ​រួម​មាន​ បឺត​ សង្ឃឹម​ ប៊ុន​ សុធា​ អ៊ូច​ ធារិទ្ធ​ និង​ បាង កាយ៉ាក​ ហើយ​ពួកគេ​នឹង​ត្រូវ​ចាប់​ឆ្នោត​សិន​ថា​នរណា​ប៉ះ​នរណា​ដើម្បី​ប្រកួត​ជុំ​ទី១។​

ប្រសិន​បើ​ចាប់​ឆ្នោត​ជួប​គ្នា​ជុំ​ទី១​ មាន​ន័យ​ថា​ពួកគេ​ត្រូវ​ប៉ះ​គ្នា​ហើយ​ និង​ទម្លាក់​ម្នាក់​ដើម្បី​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​បើ​ចាប់ទៅមិន​​ជួបគ្នា​ផ្សេង​នៅ​ជុំ​ទី១​ទេគឺ​នៅ​ចាំ​អ៊ុត​បន្ត​ថា​អាច​ឡើង​ប៉ះ​គ្នា ​ឬ​អត់។​

ប៊ុន សុធា ប្រកួត​កន្លងទៅ

ងាក​ទៅ​អតីតកាល​ដែល​ បឺត​ សង្ឃឹម​ ប៉ះ​ ប៊ុន​ សុធា​ បន្តិច​កាល​នោះ​ចាញ់​ឈ្នះ​ពិន្ទុ​ប្រផឹតប្រផើយ​ ខណៈ​កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ហាក់​មិន​អស់​ចិត្ត​សោះ​ឡើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​នៅ​ CNC។​ យ៉ាង​ណា​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ចាត់ទុក​ជា​ការ​សងសឹក​ផង​ ម្នាក់ៗ​សុទ្ធតែ​ចង់​បាន​កេរ្តិ៍ឈ្មោះ​រៀង​ខ្លួន។​

កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​ Town ​ថ្ងៃ​អាទិត្យ​នេះ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​ ៤រៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​