ឡាវ ចរចារជាមួយប្រទេសមហាអំណាច គ្រោងនាំយកវ៉ាក់សាំងមានប្រសិទ្ធភាព ៩០% មកចាក់ឱ្យពលរដ្ឋខ្លួន
- 2021-05-27 07:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ ចរចារជាមួយប្រទេសមហាអំណាច គ្រោងនាំយកវ៉ាក់សាំងមានប្រសិទ្ធភាព ៩០% មកចាក់ឱ្យពលរដ្ឋខ្លួន
ចន្លោះមិនឃើញ
ប្រភពពីស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសឡាវបាននិយាយថា ការចរចារកំពុងដំណើរការទាក់ទងនឹងការផ្គត់ផ្គង់វ៉ាក់សាំងSputnik V របស់ប្រទេសរុស្ស៊ីមកដល់ប្រទេសឡាវ។
ប្រភពដដែលបាននិយាយទៀតថា ឥឡូវនេះមានការពិភាក្សានិងការចរចារវាងភាគីឡាវ និងភាគីរុស្ស៊ី ស្តីពីចំនួនវ៉ាក់សាំងដែលត្រូវផ្គត់ផ្គង់និងលក្ខខណ្ឌផ្សេងៗទៀតដូចជាផ្នែកខ្លះនៃវ៉ាក់សាំងនឹងត្រូវបានផ្តល់ជាជំនួយឥតសំណងពីរដ្ឋាភិបាលរុស្ស៊ី មកកាន់ប្រទេសឡាវ។
រហូតមកដល់ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់វ៉ាក់សាំងចំនួន ១ពាន់ដូស ដែលបុគ្គលិកសុខាភិបាលឡាវ បានចាក់ឱ្យមនុស្សចំនួន ៥០០ នាក់ (ម្នាក់ចំនួន២ដូស) ។ វ៉ាក់សាំង Sputnik V បានចុះក្នុងបញ្ជីរួចរាល់ហើយនៅក្នុងប្រទេសឡាវ ដែលជាសញ្ញាមួយផ្តល់ភ្លើងខៀវ អាចធ្វើការប្រើប្រាស់បានដូចវ៉ាក់សាំងដទៃទៀត។
គួរឱ្យដឹងថា វ៉ាក់សាំងរុស្ស៊ីមួយនេះ ត្រូវបានចុះបញ្ជីប្រើប្រាស់នៅជាង ៦៥ ប្រទេសរួចទៅហើយ ដោយក្រុមហ៊ុនផលិត អះអាងថាប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការការពារពីវីរុសកូវីដ១៩ មានរហូតដល់ទៅ ៩០% ជាង៕