អ្នកចង់ប្រឡងគ្រូកម្រិតឧត្ដម សូមមកដឹងពីលក្ខខណ្ឌដាក់ពាក្យងាយៗ តាមអនឡាញ

  • 2021-05-28 02:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមគណៈកម្មការវគ្គគរុនិស្សិតកម្រិតឧត្តម-វិទ្យាស្ថានជាតិអប់រំ បានឲ្យដឹងថា សម្រាប់អ្នកដែលបានដាក់ពាក្យសុំប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) និង(បរិញ្ញា+២) តាមប្រព័ន្ធឌីជីថល ត្រូវបំពេញតាមលក្ខខណ្ឌ និងផ្តល់ឯកសារដែលត្រូវភ្ជាប់មកជាមួយដូចខាងក្រោម ៖

១. ត្រូវមានអាសយដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួន (@gmail.com)

២. មានសញ្ញាបត្របរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់/បណ្ឌិត ឬសញ្ញាបត្រសមមូល ដែលត្រូវនឹងជំនាញឯកទេសដែលខ្លួនជ្រើសរើស (ឯកសារទាំងនេះត្រូវScanជាប្រភេទFile PDF រួចបញ្ចូលគ្នាតែមួយ File ប៉ុណ្ណោះ)

៣. បំពេញសំណុំលិខិតសុំចុះឈ្មោះប្រឡងជ្រើសរើសរបស់បេក្ខជនឱ្យបានត្រឹមត្រូវ និងគ្រប់លក្ខខណ្ឌ ដោយមានចុះហត្ថលេខា/ស្នាមមេដៃស្ដាំរបស់សាម៉ីខ្លួន ព្រមទាំងមានបញ្ជាក់ត្រាពីអង្គភាពដែលពាក់ព័ន្ធ (ឯកសារទាំងនេះត្រូវScanជាប្រភេទFile PDF រួចបញ្ចូលគ្នាតែមួយ File ប៉ុណ្ណោះ)

៤. ភ្ជាប់មកជាមួយនូវរូបថតថ្មី ទំហំ ៤x៦ មានផ្ទៃខាងក្រោយពណ៌ខៀវ អាវធំឬអាវពណ៌ស សម្រាប់បុរស និងអាវប៉ាក់ឬអាវសសម្រាប់នារី ដោយបានថតនៅក្នុងអំឡុងពេល បីខែចុងក្រោយ គ្មានពាក់វ៉ែនតា និងមិនទម្លាក់សក់បាំងស្លឹកត្រចៀកទាំងពីរ (រូបថតនេះ ត្រូវ Scan ជាប្រភេទ File រូបភាព JPG ឬ JPEG)

៥. បំពេញលេខទូរស័ព្ទផ្ទាល់ខ្លួនដែលអាចទាក់ទងបាន និងកំពុងប្រើប្រាស់ជាមួយ Telegram

៦. ជ្រើសរើសមុខវិជ្ជាឯកទេសឱ្យត្រូវតាមលក្ខខណ្ឌ និងស្របជាមួយនឹងសញ្ញាបត្រតាមមុខវិជ្ជាដែលបានតម្រូវនៅក្នុងសេចក្តីជូនដំណឹងនៃការជ្រើសរើស

៧. បេក្ខជនត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី-ខេត្តទើបមានសិទ្ធិចូលប្រឡង។ ៨. បេក្ខជនដែលក្លែងបន្លំសំណុំលិខិតនៃការប្រឡងត្រូវលុបឈ្មោះចេញពីបញ្ជីគរុនិស្សិត ទោះជាក្រាយប្រឡងជាប់ហើយក៏ដោយ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

៩. ពិនិត្យ និងផ្ទៀងផ្ទាត់នូវរាល់ព័ត៌មានដែលបានបំពេញរួចឱ្យបានត្រឹមត្រូវ និងស្របទៅតាមលក្ខខណ្ឌនៃការជ្រើសរើស មុនពេលធ្វើការបញ្ជូន (Submit)។ រាល់ព័ត៌មានទាំងអស់នេះត្រូវបានកំណត់ឱ្យធ្វើការបញ្ជូន (Submit) បានតែមួយដងប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យធ្វើការកែប្រែឡើយ។

សម្រាប់ចម្ងល់ផ្សេងៗ សូមទាក់ទងតាមទូរស័ព្ទលេខ ៖ ០៧៧ ៥១៥ ១៦០/ ០៩៩ ៨០៤ ០៥៥ / ០១២ ៨៤៧ ៨៤៣

តំណពាក្យអនឡាញ

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី