៤រឿងបង្ហាញថា បារ៉ែន ខ្លាំងកម្រិតណាមុនថ្ងៃប៉ះកម្ពុជាមកដល់!
- 2021-05-28 03:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤រឿងបង្ហាញថា បារ៉ែន ខ្លាំងកម្រិតណាមុនថ្ងៃប៉ះកម្ពុជាមកដល់!
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិបារ៉ែននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទឹកដីប្រទេសបារ៉ែន សម្រាប់ការប្រកួតជើងទី២ជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ពូល C ។ មុនការប្រកួតនេះមកដល់ប្រិយមិត្តគួតែដឹងរឿង៤សម្រាប់ក្រុមកម្ពុជា៖
១-ចំណាត់ថ្នាក់របស់ក្រុមទាំងពីរ៖ ក្រុមជម្រើសជាតិបារ៉ែនស្ថិតនៅលេខរៀងទី៩៨ក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក ( Fifa World Ranking ) ។ ចំណែកក្រុមកម្ពុជាស្ថិតនៅលេខរៀងទី១៧៤នៃតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក ( Fifa World Ranking ) ។
២-ប្រវត្តិប៉ះគ្នា៖ បារ៉ែន និងកម្ពុជា ធ្លាប់ជូបគ្នាម្ដងកាលឆ្នាំ២០១៩ ដែលជាការប្រកួតជើងទី១ ដែលពេលនោះធ្វើឡើងនៅទឹកដីកម្ពុជា នៅពហុកីឡដ្ឋានជាតិ។ ពេលនោះប្រិយមិត្តបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយក្រុមទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយក្រុមជម្រើសជាតិបារ៉ែនយកឈ្នះកម្ពុជា ១-០ ដែលគ្រាប់បាល់ជ័យជម្នះនោះជាការលើកចេញពីជ្រុងនាទី៧៨។
៣-បារ៉ែនជាក្រុមមិនទាន់ចាញ់សោះក្នុងពូល៖ ឆ្លងកាត់ការប្រកួតជម្រុះចំនួន៥លើកកន្លងមក ប្រទេសនេះមិនទាន់ចាញ់ឡើយ ពោលគឺពួកគេធ្វើបានយ៉ាងល្អគឺឈ្នះ២ និងស្មើ៣ មាន៩ពិន្ទុ ហើយក៏កំពុងស្ថិតនៅលេខ២ក្នុងតារាង ដើម្បីប្រជែងកៅអីឡើងទៅជុំបន្ទាប់ផងដែរ។ ជាងនេះទៅទៀត ប្រទេសនេះទើបតែលេងស្មើប្រទេសនៅតំបន់អឺរ៉ុប អ៊ុយក្រែន ១-១ កាលពីថ្ងៃទី២៤ ខែឧសភា ថ្មីៗនេះថែមទៀតផង។ ចំណែកកម្ពុជាលេង៥ប្រកួតកន្លងមកចាញ់៤ ស្មើ១ មានតែ១ពិន្ទុ។ និយាយរួមគឺកម្ពុជាបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះហើយ។
៤-បារ៉ែនស៊ុតដៃគូមិនដែលលើស១គ្រាប់ ៖ ក្នុងពូលC នេះបើទោះប្រទេសបារ៉ែន លេងល្អ និងស្ថិតនៅលេខ២ក្នុងពូលមែន ប៉ុន្តែពូកគេមិនដែលស៊ុតដែគូលើស១គ្រាប់ឡើយក្នុងមួយប្រកួត។ ជ័យជម្នះពីរប្រកួតក្នុងពូលនោះគឺឈ្នះកម្ពុជា១-០ ឈ្នះ អ៊ីរ៉ង់១-០ ហើយស្មើបីប្រកួតនោះគឺស្មើហុងកុង០-០ ស្មើអ៊ីរ៉ាក់១-១ និងស្មើអ៊ីរ៉ាក់០-០នៅជើងទី២៕