មន្រ្តីសុខាភិបាល ម៉ាឡេសុី ព្រមានថាតួលេខអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃអាចឈានដល់ខ្ទង់ ១,៣មុឺននាក់

  • 2021-06-02 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការព្យាករណ៍របស់ក្រសួងសុខាភិបាលម៉ាឡេសុី បានឱ្យដឹងថាករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃរបស់ប្រទេសម៉ាឡេស៊ីអាចឈានដល់ ១៣០០០នាក់ នៅពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២១ ប្រសិនបើពលរដ្ឋមិនអនុវត្តតាមវិធានការណ៍ការពារ។ នេះបើតាមការចេញផ្សាយនៅថ្ងៃ ពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយ CNA។

តាមរយៈទិន្នន័យគំរូដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ី នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងពាក់កណ្តាល ខែមិថុនា ប្រសិនបើប្រជាជនធ្វេសប្រហែសមិនបានអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារការពារ។

ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឆ្លងនេះ ប្រទេសម៉ាឡេស៊ីបានបិទទីក្រុង (lockdown) និង តាមរដ្ឋផ្សេងៗទៀត រយៈពេលពីរសប្តាហ៍។ ហាងលក់ទំនិញ និង ផ្សារទំនើបនានាត្រូវបានបិទ។ កាលពីថ្ងៃអង្គារម្សិលមិញ ម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ៧១០៥នាក់ ដែលធ្វើឱ្យប្រទេសនេះមានចំនួនអ្នកឆ្លងសរុបកើនដល់ ៥៧៩.៤៦២នាក់៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី