មុខស្រទន់មានមន្តស្នេហ៍របស់ Jung Hae In នាំចិត្ត Brand ថែស្បែកដ៏ល្បីរបស់កូរ៉េ ចរចាធ្វើជាម៉ូដែលទាល់តែបាន
- 2021-06-02 06:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខស្រទន់មានមន្តស្នេហ៍របស់ Jung Hae In នាំចិត្ត Brand ថែស្បែកដ៏ល្បីរបស់កូរ៉េ ចរចាធ្វើជាម៉ូដែលទាល់តែបាន
ចន្លោះមិនឃើញ
តារាសម្ដែង មុខមានតែស្នាមញញឹម Jung Hae In ត្រូវបានជ្រើសរើសជាតារាម៉ូដែលលំដាប់ពិភពលោកប្រចាំផលិតផលថែរក្សាស្បែក JM Solutions ហើយ។
តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ច្បាស់ ថាជាបុរសដែលមានទឹកមុខស្រទន់ ហើយពេញ ទៅដោយសមត្ថភាពសម្ដែងងាយនឹងធ្វើឲ្យអ្នកទស្សនារឿងរបស់លោកបាក់ចិត្ត មិនលង់មិនបាន។
សេចក្ដីប្រកាសផ្លូវការរបស់ JM Solutions ក៏បានលើកឡើងដែរថា **«JM Solutions បានជ្រើសយកតារាសម្ដែង Jung Hae In មកធ្វើជាតារាម៉ូដែលថ្មីរបស់យើង ក៏ព្រោះយើងមានអារម្មណ៍ថាមន្តស្នេហ៍ស្រទន់ សម្បុរជ្រះថ្លា និងរូបភាពដ៏ទាក់ទាញរបស់លោក ពិតជាស័ក្តិសមនឹងគុណតម្លៃរបស់ផលិតផលរបស់យើងណាស់។ យើងនឹងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនឲ្យបានល្អ តាមរយៈយុទ្ធសាស្ត្រទីផ្សាររួមមានការបង្ហាញរូបភាព ស្ប៉តពាណិជ្ជកម្មលើទូរទស្សន៍ និង Promotion ផ្សេងៗ»**3។
ដូចនេះអាចបញ្ជាក់បានថា មិនយូរមិនឆាប់ទេ រូបភាពរបស់ Jung Hae In នឹងផ្សព្វផ្សាយទូលំទូលាយ ព្រមទាំងអាចជះឥទ្ធិពលវិជ្ជមានសម្រាប់មុខតំណែងជាមុខជាមាត់ប្រចាំ Brand ល្បីមួយនេះ៕