យុវជនក្មេងៗមួយក្រុម គ្នា ៤នាក់ ចង់សាកឡើងភ្នំខ្នងផ្សារទាំងកណ្ដាលយប់ ប្រាប់ពីបទពិសោធមិនធ្លាប់ជួប
- 2021-06-07 02:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនក្មេងៗមួយក្រុម គ្នា ៤នាក់ ចង់សាកឡើងភ្នំខ្នងផ្សារទាំងកណ្ដាលយប់ ប្រាប់ពីបទពិសោធមិនធ្លាប់ជួប
ចន្លោះមិនឃើញ
ភ្នំខ្នងផ្សារបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ឡើងភ្នំបែបផ្សងព្រេង ហើយក៏បានក្លាយជាជម្រើសសម្រាប់មនុស្សដែលចូលចិត្តទេសភាព បែប វ៉ោវ ផងដែរ។ អ្នកអាចចំណាយពេលយូរគួរសម ប្រមាណជា ៧ ទៅ ៨ ម៉ោង សម្រាប់ការដើរឡើងភ្នំ (ពេលេវលាជាមធ្យម មិនរាប់បញ្ចូលអ្នកមានបទពិសោធន៍ធ្លាប់ដើរ ឬអ្នកមិនធ្លាប់ដើរនោះទេ) សម្រាប់ការដើរនៅពេលថ្ងៃ តែវានឹងខុសប្លែកបន្តិចសម្រាប់ការដើរឡើងភ្នំមួយនេះ នៅពេលយប់ ។ ចង់ដឹងថា ខុសប្លែកយ៉ាងណា មកស្តាប់ការចែករំលែករបស់មនុស្សមួយក្រុម ដែលបានសម្រេចប្រមូលភាពក្លាហាន ដើម្បីស្វែងយល់ពីភាពខុសប្លែកមួយនេះ។
នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meas Sophea បានសរសេរពីការផ្សងព្រេងឡើងភ្នំខ្នងផ្សារនៅពេលយប់ ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា ៖ «វាមិនមែនជាលើកទី១ ហើយក៏មិនមែនលើកទី២ ប៉ុន្តែវាជាលើកទី៥។ តែអ្វីដែលប្លែកអារម្មណ៍គឺលើកទី៥ គឺពួកគាត់ឡើងមកទាំងយប់ ព្រោះចង់សាករស់ជាតិឡើងខ្នងផ្សាពេលព្រឹកនិងពេលយប់ខុសគ្នាបែបណា»។
គណនីហ្វេសប៊ុកខាងលើបានរៀបរាប់បន្ថែមថា ការឡើងខ្នងផ្សាពេលយប់ប្រើពេលតិចជាងពេលថ្ងៃ ត្រជាក់ជាងពេលថ្ងៃ សំខាន់គឺដើរលឿនដូចរត់។ ពួកគាត់បានចេញដំណើរពីកំពង់ស្ពឺម៉ោងប្រហែល ៥:២០នាទី ល្ងាច ហើយបានមកដល់ផ្ទះអ្នកភូមិ នៅម៉ោង ៨យប់។ ពួកគាត់សម្រាកបន្តិចនិងរៀបចំសំភារៈហើយយើងចេញដំណើរពីភូមិម៉ោង ប្រហែល ៨:៥០នាទី ដោយថ្មើរជើង។ នៅម៉ោង ប្រមាណជាម៉ោង ១២ រំលងអាធ្រាត្រ ពួកគាត់បានកន្លែងទង់ជាតិ ដោយពួកគាត់បានសម្រាកដាំទឹកឆុងកាហ្វេរនិងឆុងតែរហូតដល់ម៉ោង ១២:៥០នាទី ទើបនាំគ្នាធ្វើដំណើរបន្តរហូតដល់ម៉ោង ម៉ោង២:១០នាទី ឈានចូលថ្ងៃទី៥។
ការឡើងភ្នំខ្នងផ្សារពេលរាត្រីគឺជាបទពិសោធមួយថ្មីសម្រាប់ពួកគាត់ ប្រើជីវិតបែបផ្សងព្រេង ភ្លក់រសជាតិថ្មី ដែលមនុស្សធម្មតានឹកមិនឃើញ។ គួរបញ្ជាក់ដែរថា នៅក្នុងក្រុមរបស់គាត់ ក៏បានមនុស្សស្រីចូលរួមក្នុងការធ្វើណើរនេះផងដែរ។ មិនសរសើរមិនបានពិតមែន ចំពោះភាពក្លាហានរបស់ពួកគាត់ ៕
គណនីហ្វេសប៊ុកខាងលើ ក៏បានសរសេរបញ្ជាក់មួយឃ្លាចុងក្រោយថា សាកស្រម៉ៃមើលមួយព្រៃមានគ្នា៤នាក់តើអ្នកអាចស្រម៉ៃឃើញអ្វីបន្ថែម? ឡើងខ្នងផ្សាម្តងនេះមានគ្រប់រសជាតិ។ អ្នកសរសេរក៏ចង់ដឹងដែរថា ពួកគាត់បានឃើញអ្វីខ្លះ សង្ឃឹមថាពួកគាត់នឹងចែករំលែកបន្ថែមថា ពួកគាត់បានឃើញអ្វី? ហើយតើអ្វីដែលពួកគាត់បានឃើញនោះគឺជាអ្វី?