​ឡុង​ សុភី​ សន្លប់​អ្នក​ខ្លះ​គិត​ថា​ចៃដន្យ​ ប៉ុន្តែ​មិន​អីចឹង​ទេ...​

  • 2021-06-07 07:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែល​ខ្លា​ចាស់​ ឡុង​ សុភី​ ភ្លាត់​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​មិថុនា​ ២០២១​ ក្រោម​ថ្វីដៃ​សិស្ស​ប្អូន​ គឹម​ វាសនា​ ខណៈ​អ្នក​មួយ​ចំនួន​អាច​គិត​ថា​ចៃដន្យ​ ប៉ុន្តែ​កណ្ដាប់​ដៃសិស្ស​ឆ័ត្រ​យោង​ ៩១១​ រូប​នេះពិត​ជា​ធ្ងន់​មែន។​

គឹម វាសនា (ខៀវ) ឡុង សុភី (ក្រហម)

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៥​ មិថុនា នោះ​គឺ​ គឹម​ វាសនា​ ពិត​ជាធ្វើ​បាន​ល្អ​មែន​ ជា​ពិសេស​ការ​ផ្លាស់ទី​រហ័សរហួន​ និង​ការ​ចេញ​កណ្ដាប់​ដៃ​ធ្ងន់ៗ។​ មែនទែន​ទៅក្នុង​ប្រកួត​នោះ​កូន​សិស្ស​លោក​ ហង់​ សឿន​ ខាង​លើ​នេះ​ព្យាយាម​ចេញ​ដៃ​បាន​ច្រើន​ និង​ធ្ងន់ៗ​ក្នុង​គោល​បំណង​ត្រូវ​ដៃគូ​ឲ្យ​ខូច​តែ​ម្ដង។​

មុន​ឈាន​ដល់​សន្លប់​នេះ​គឺ​ គឹម​ វាសនា​ ឆក់​ដៃលើ​ សុភី​ និង​ដាល់​ពោះ​ ឆ្អឹង​ជំនី​ក៏​ច្រើន​ដែរ រហូតពេលចាប់​ជើង​បានហើយ​វ៉ៃ​សងវិញពេញ​ដៃស្ដាំធ្វើ​រៀមច្បង​សន្លប់​តែ​ម្ដង។​ ក្បាច់​ចាប់​ជើង​ និង​ឆក់​ប្រើ​កណ្ដាប់​ដៃ​នេះក៏​ធ្វើ​ឲ្យ​ខ្លា​ចាស់​មួយ​រូប​ទៀត​ធ្លាប់សន្លប់​ដែរ​គឺ​ ពុទ្ធ​ ឆាយរិទ្ធី​ ដូច្នេះ​ការ​សន្លប់​នេះ​សុទ្ធតែ​ការ​ប្រឹង​ហ្វឹកហាត់​ ឬ​ហាត់​សម​រួច​ហើយ​ផង​ដែរ។​

គឹម​ វាសនា ពេលផ្ដួល ឡុង សុភី

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត​ ឡុង​ សុភី​ ក៏​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ដែរ​ថា​ ១០​ឆ្នាំ​ហើយ​មិន​ដែល​មាន​កីឡាករ​ណា​វ៉ៃ​ឲ្យ​សន្លប់​ ឬ​ចុះ​ពី​សង្វៀន​មក​វិញ​ដោយ​មិន​ដឹង​ខ្លួន​នោះ​ទេ។​ ជាក់​ស្ដែង​គឺ​អីចឹង​មែន​ កន្លង​ទៅ​កម្រង​ឃើញ​នរណា​វ៉ៃ​ឲ្យ​ សុភី​ សន្លប់​ណាស់​ខណៈ​ការ​ប្រកួត​ម្ដងៗ​តែង​តែ​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច។​

រំលឹក​ដែរ​ថា​ កីឡាករ​ គឹម​ វាសនា​ បាន​ផ្ដួល​ឲ្យ​ ឡុង​ សុភី​ សន្លប់​ក្នុង​ទឹក​ទី៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​មិថុនា​ ២០២១​ នៅ​ឯ​សង្វៀន​គោ​ជល់​របស់​ CNC៕​

គឹម វាសនា ប៉ះ ឡុង សុភី

គឹម​​ វាសនា ប៉ះ ពុទ្ធ ឆាយរិទ្ធី

អត្ថបទ៖ នួន ស៊ីណា​