គ្រូ​អ៊ីរ៉ាក់ ​ប្រាប់​ហេតុផល​កូន​ក្រុម​លេង​ឆាប់​ហត់ ​និង​មិន​សូវ​ប្រឹង​១០០​%​ទេ​

  • 2021-06-08 01:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​កាល​ពី​យប់មិញ​នេះ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក Katanic ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​សក្ដិសម​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ហើយ។ ខណៈ​ដែល​ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​។ ​ក្រុម​កីឡាករ​លេង​មិន​សូវ​ប្រឹង​ខ្លាំង ​និង​បញ្ចេញ​សមត្ថភាព​មិន​អស់​ទាល់​តែ​សោះ។ ​ស្ថានភាព អាកាស​ធាតុ​នៅ​ទី​នេះ​មិន​ល្អ​នោះ​ទេ ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ក្រុម​អ៊ីរ៉ាក់ ​ឆាប់​ហត់​ជា​ពិសេស​នៅ​តង់​ទី​២​តែ​ម្ដង។ ​

​មួយ​វិញ​ទៀត ​លោក​ក៏​បាន​ប្រាប់​ទៅ​កីឡាករ​គ្រប់​គ្នា​បំភ្លេច​ជ័យជម្នះ​លើ​កម្ពុជា​នេះ​ទៅ ​ដោយ​ត្រូវ​ផ្ដោត​លើ​ការ​ប្រកួត​ទល់​ហុងកុង​បន្ដ​ទៀត​វិញ។ ស្រប​ពេល​អ៊ីរ៉ាក់​ពេល​នេះ កំពុង​ឈរ​នៅ​កំពូល​តារាង​ឆ្លង​កាត់​៦​ប្រកួត ​មាន​១៤​ពិន្ទុ។ ​ក្រុម​លេខ​២ ​អ៊ីរ៉ង់ ​មាន​១២​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម