ម្យ៉ាង​ដែរ!​ ម៉ន​ សាម៉េត​ មាន​គេ​ឧបត្ថម្ភ​មាន់​៣ក្បាល​ក្រោយ​ប្រកួត​ចប់​

  • 2021-06-08 02:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែក​ទៀត​ហើយ​ធ្លាប់​តែ​ពី​មុន​គេ​ឧបត្ថម្ភ​លុយ​ ឬ​ឧបករណ៍​ហ្វឹកហាត់​ឥលូវ​នេះ​ ម៉ន​ សាម៉េត​ មាន​អ្នក​គាំទ្រ​ឧបត្ថម្ភ​មាន់​៣ក្បាល​ក្រោយ​រូប​គេ​ប្រកួត​ស្មើ​ពិន្ទុ​ វៀត​ ប៊ុនឌឿន។​

កីឡាករ ម៉ន​ សាម៉េត (រូបភាព​ ម៉ន​ សាម៉េត)

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ ម៉ន​ សាម៉េត​ បាន​បញ្ជាក់​ថា​ រូប​គេ​បាន​ការ​ឧបត្ថម្ភ​ជា​មាន់​ចំនួន​៣ក្បាល​ពី​អ្នក​គាំទ្រ​ឈ្មោះ​ សុឃីម។​ ការ​ឧបត្ថម្ភ​នេះ​គឺ​ម្ចាស់​ជំនួយ​និយាយ​ថា​លោក​មើល​ការ​ប្រកួត​រវាង​ ម៉ន​ សាម៉េត​ និង​ វៀត​ ប៊ុនឌឿន​ ជក់ចិត្ត​ពេក​កាល​ពី​ថ្ងៃ​អាទិត្យ។​

ការ​បង្ហោះរបស់ សាម៉េត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សងសឹក​រវាង​ ម៉ន​ សាម៉េត​ និង​ វៀត​ ប៊ុនឌឿន​ លើ​កម្មវិធី​ Mas Fight​ រយៈពេល​ ៩នាទី​នោះ​គឺ​មាន​ការ​សរសើរ​ច្រើន​ថា​ជក់ចិត្ត​ និង​វ៉ៃ​ពេញ​នាទី​តែ​ម្ដង។​ នេះ​មិនមែន​ជា​លើក​ទី១​ របស់​ ម៉ន​ សាម៉េត​ ទេ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​មាន់​នោះ​ ប៉ុន្មាន​សប្ដាហ៍​មុន​កីឡាករ​រូប​នេះ​ក៏​ទទួល​បាន​មាន់​១ក្បាល​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម