កុំភ័យអត់មុខងារថ្មីៗ! Apple នៅតែបើកផ្លូវឱ្យ iPhone មានវ័យ ៧ឆ្នាំ ឡើងទៅ iOS 15 បាន

  • 2021-06-09 04:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតតែ iPhone ស៊េរីទំនើបៗលក់ពាសពេញទីផ្សារ តែអ្នកកាន់ប្រើ iPhone 6s ដែលចេញកាលពីឆ្នាំ២០១៥ មានមិនតិចនោះទេ ក្នុងចំណោមប្រជាជនកម្ពុជា ១៦លាននាក់។ ហើយពេលនេះ iPhone 6s ក៏ស្ថិតក្នុងបញ្ជីអាចអាប់ឌែតទៅកាន់ iOS 15 ជាប្រព័ន្ធប្រតិបត្តិការថ្មីបំផុតផងដែរ។

នេះបញ្ជាក់ថា iPhone 6s មិនទាន់ហួសសម័យនៅឡើយទេ នៅតែអាចប្រើ iOS ចុងក្រោយបាន ប៉ុន្ដែគ្រាន់តែមិនខ្លាំងកប់។ ប៉ុន្ដែយ៉ាងណា បច្ចុប្បន្ន iPhone 6s នៅតែអាចបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់ប្រជាជនយើងបានធម្មតា អាចថតរូប/វីដេអូបានច្បាស់ ប្រើ Facebok ឆាតទៅមកឬខលវីដអូ បើកវ៉ិបសាយ និងមើលវីដេអូ YouTube បាន។

គួរបញ្ជាក់ថា iPhone 6s បានប្រកាសចេញនៅឆ្នាំ២០១៥ វាបំពាក់ដោយបន្ទះឈីប A9 មាន RAM 2GB និងមានកាមេរ៉ាក្រោយទំហំ 12MP និងកាមេរ៉ាមុខ 5MP ផងដែរ។ វាក៏ជាស្មាតហ្វូនលក់ដាច់បំផុតលំដាប់ទី៣ របស់ Apple ដោយលក់អស់ ២២២ លានគ្រឿង តាំងពី ឆ្នាំ២០១៥ មក។

ចំណាំបន្ថែម៖ ប្រព័ន្ធប្រតិបត្តិការ iOS 15 ក្រុមហ៊ុន Apple មិនទាន់ដាក់ឱ្យទាញយកប្រើប្រាស់ជាសាធារណៈនៅឡើយទេ។ ប៉ុន្ដែអ្នកប្រើអាចសាកល្បង ជំនាន់ beta version ជាមុនបាន ដែល Apple នឹងបើកឱ្យ Developer ទាញយក Public beta នៅអំឡុង ខែកក្កដា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី