JBL Boombox 2 នៅថ្មីមានធានាពីក្រុមហ៊ុន មាន ២៥០ដុល្លារអាចទិញបានភ្លាម!

  • 2021-06-11 04:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


JBL Boombox 2 គឺជា Speaker ដែលមានរូបរាងតូចអាចយកទៅតាមខ្លួនបានគ្រប់ទីកន្លែងងាយស្រួលកាន់ មានសម្លេងពិសេស បុកខ្លាំង សម្លេងច្បាស់ល្អ ពិសេសមានតម្លៃធូថ្លៃដែលអាចរកទិញប្រើបានយកតាមខ្លួននៅពេលធ្វើដំណើរកម្សាន្ត ឬចាក់ស្ដាប់នៅផ្ទះក៏បាន។

Speaker JBL Boombox 2 ដែលគ្រប់គ្នាដាក់រហ័សនាមឲ្យថាសម្រែករាជសីហ៍នេះ ជំនាន់ទី ២នេះត្រូវបានផលិតឡើងមកជាមួយរូបរាងស្រួលកាន់មានដៃសម្រាប់យួ មានទំហំប្រវែង 45.85cm ទំហំ 19.55cm និងអង្កត់ផ្ចិត 25.45cm ។ JBL Boombox 2 សាកថ្មមួយពេញអាចបើកស្ដាប់ចម្រៀងបានពេញមួយថ្ងៃបានយ៉ាងស្រួល។

ចំពោះលក្ខណ:ពិសេសមួយចំនួនផ្សេងទៀតរបស់ JBL Boombox 2 រួមមាន មិនជ្រាបទឹក ដែលកម្រិតជ្រាបទឹករបស់វាមានរហូតដល់ IPX7 ប្រើប្រាស់កម្លាំងថ្ម 20V/4A អាចធ្វើការភ្ជាប់ Bluetooth បាន ២ រួមគ្នា។ Speaker JBL Boombox 2 នេះមានទម្ងន់ខ្ទង់ ៥,២៥ គីឡូក្រាម។

សម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ស្ដាប់ចម្រៀង អាចធ្វើការគិតគូរម៉ូដែលនេះបាន មានអ្នកប្រើម្នាក់កំពុងដាក់លក់មួយទឹកប្រើបានខ្ទង់ ២ខែ នៅថ្មីនិងមានការធានាពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ប្រិយមិត្តចង់ទិញប្រើដាក់លក់ក្នុងតម្លៃត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ

សម្រាប់ប្រិយមិត្តចង់សាកសួរបន្ថែមអាចធ្វើទាក់ទងមកកាន់ Sabay ឬតាមរយ:លេខទូរសព្ទម្ចាស់ផ្ទាល់ 096 776 2889

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម