ភាពសង្ហាមិនពឹងលើសម្បុរ តែមន្តស្នេហ៍ជះពីក្នុងរបស់ Regé-Jean Page ថ្ពក់ចិត្តនារីៗសាហាវ សូម្បីតារាៗ

  • 2021-06-11 07:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Regé-Jean Page គឺជា​តារាសម្ដែងអង់គ្លេស ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់ពេល​សម្ដែង​ជា​តួ​ "Chicken George” កាល​ពីឆ្នាំ ២០១៦ ក្នុងរឿង​ភាគ​ខ្លី «Roots»។

ប្រុសស្អាតកើតឆ្នាំ ១៩៩០ រូបនេះ​ មាន​ម្ដាយ​ជា​គិលានុបដ្ឋាយិកា និង​ឪពុក​ជា​អ្នក​អត្ថាធិប្បាយ​ម្នាក់​ ព្រម​ទាំង​ជា​កូនទី ២ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន ៤នាក់។ រូបភាព​មិន​តិច​ទេដែលត្រូវ​បាន​បង្ហោះលើ​បណ្ដាញ​សង្គម​ និង​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង មិនថាសាមញ្ញជនទេ សូម្បីតារាៗល្បីៗមួយចំនួនក៏ចាប់ចិត្តនឹង​ Regé ដែរ​ជាពិសេស​តារាថៃ។ នេះ​ក៏​ដោយសារ​ភាពទាក់ទាញ​ និង​ស្រស់សង្ហាបែបអង់អាច​របស់បុរសមាឌឌាំង កម្ពស់១៨៣សង់ទីម៉ែត្ររូបនេះ៖