វីរបុរស​បាល់ទាត់​ខ្មែរ​ ប៉ែន ផាត ​សរសើរ ២៣​អ៊ីរ៉ង់ ​យប់មិញ​ក្រឡុក​សាហាវ​

  • 2021-06-12 03:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ក្នុង​លទ្ធផល ១០-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ World Cup 2022 ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត ​ក៏​បាន​មើល​ការ​ប្រកួត​និង​វិភាគ​បន្ដិចបន្ដួច​ផង​ដែរ។ ​លោក​មើល​ឃើញ​ថា​កីឡាករ​អ៊ីរ៉ង់​លេង​ពី​ស្លាប​ទៅ​បាន​ល្អ ​ជា​ពិសេស​លេខ​២៣ ​ដែល​បាន​ប្ដូរ​ចូល​នៅ​តង់​ទី​២​តែ​ម្ដង។ ​មាឌ​តូច​មែន ប៉ុន្តែ​ចលនា​លឿន ​អូស​បាល់​ញ៉ាក់​បាល់​ដាច់​ចង្កេះ​កីឡាករ​កម្ពុជា​តែ​ម្ដង។

​លោក ប៉ែន ផាត ​បាន​សរសេរ​បែប​នេះ​ថា​៖ “ខ្ញុំ​សូម​និយាយ​ប្រាប់​ថា ​ការ​លេង​ ស្លាប ​ស្ដាំ​ ឬ ​ក៏​ឆ្វេង ​ ត្រូវ​តែ​ចេះ​ ទាញ​បាល់​អោយ​លឿន​ញ៉ាក់​បាល់​អោយ​លឿន ​ធ្វើ​អោយ​ខ្សែ​ការពារ​គេ ​វក់​វី ​វល់​ក្បាល​ ហើយ​ចែក​បាល់​ អោយ​មិត្ត​ៗ​យើង​! បាល់​ទាត់ ​ប្រទេស​ណា​ក៏​មាន​កីឡាករ​ស្លាប ​ពូកែ​ទាញ ​ញ៉ាក់​ដូច​លេង​ ២៣​ IRAN ​ទើប​គេ​ហៅ​ថា​ស្លាប​”៕

អត្ថបទ៖ វិធាវី

អត្ថបទថ្មី