Modric ថាអ្នកកាសែតអង់គ្លេសក្រអឺតក្រទមណាស់ មុនការប្រកួតជាមួយក្រូអាត
- 2021-06-13 03:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric ថាអ្នកកាសែតអង់គ្លេសក្រអឺតក្រទមណាស់ មុនការប្រកួតជាមួយក្រូអាត
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតនៅម៉ោង៨យប់នេះ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 ។
មុនការប្រកួតនេះចាប់ផ្ដើម មានអ្នកវិភាគអង់គ្លេសជាច្រើនបានអះអាងថាប្រកួតនេះអង់គ្លេសនឹងត្រូវយកឈ្នះឱ្យបាន ហើយក្រុមនេះទៀតសោតក៏ជាក្រុមប្រជែងពានរង្វាន់នេះផងដែរ។ ដោយសំអាងថាពួកគេមានកីឡាករល្អៗច្រើន និងធ្វើបានល្អផងដែរសម្រាប់ការប្រកួតកន្លងមក។
ការនិយាយបែបនេះហើយ ទើបបានជា Luka Modric និយាយថា Media អង់គ្លេសកំពុងបង្ហាញភាពក្រអឺតក្រទមរបស់ខ្លួនមុនការប្រកួតជាមួយក្រុមក្រូអាតហើយ។ កីឡាករលេងឱ្យក្រុម Real Madrid រូបនេះអះអាងទៀតថាកីឡាករអង់គ្លេស និងគ្រូបង្វឹកមិនបានបង្ហាញបែបនេះឡើយ ប៉ុន្តែមានតែអ្នកកាសែតនិងអ្នកអត្ថាធិប្បាយប៉ុណ្ណោះដែលបង្ហាញមហិច្ឆតារបស់ខ្លួនខ្ពស់យ៉ាងនេះ។
រំលឹកថាក្រុមអង់គ្លេស កាលពី World Cup 2018 កន្លងទៅ ពួកគេបានឡើងដល់វគ្គ Semi-Final ជាលើកដំបូងតាំងពីឆ្នាំ១៩៩០មក ប៉ុន្ដែនៅវគ្គនេះបានលេងចាញ់ក្រុមក្រូអាតក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែម។ នៅយប់នេះ គឺជាការប៉ះគ្នាជាថ្មីម្ដងទៀតហើយសម្រាប់ក្រុមទាំងពីរ៕