Honda ចេញម៉ូតូ ADV 150 ប្រភេទពិសេសថ្មី ផលិតតែ ១០០០គ្រឿងគត់

  • 2021-06-14 06:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda Japan បានប្រកាសចេញម៉ូតូ Honda ADV 150 ម៉ូដែលពិសេសថ្មីហៅថា Ross White សម្រាប់ទីផ្សារប្រទេសជប៉ុន។

ម៉ូតូ Honda ADV 150 Ross White មានតួខ្លួនពណ៌ស ហើយមានតែមពណ៌ប្រផេះ ខណៈឡូហ្គូរបស់វាគឺពណ៌សលាយក្រហម។ លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា យ៉ាន់កង់ភ្លោះ ៦កាំ ហើយបូមក្រោយមានធុងប្រេង។

មិនខុសពីម៉ូដែល ADV 150 ធម្មតានោះទេ ម៉ូដែល Ross White នេះក៏ប្រើម៉ាស៊ីនកម្លាំង ១៥០សេសេដែរ។ សូមបញ្ជាក់ថា ម៉ូតូ Honda ADV 150 Ross White ថ្មីនេះនឹងត្រូវផលិតមានចំនួនកំណត់ ពោលគឺត្រឹមតែ ១០០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃខ្ទង់ ៤ ១០០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ សេង ឡុង