លន ​បញ្ញា​ ប្រាប់​មូលហេតុ​មិន​សូវ​បាន​ឡើង​សង្វៀន​ញឹកញាប់​ដូច​គេ...​

  • 2021-06-17 02:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ លន ​បញ្ញា​ ប្រាប់​ពី​មូលហេតុ​ដែល​មិន​បាន​ឡើង​សង្វៀន​ញឹកញាប់​ ឬ​រយាល​ប៉ុន្មាន​ខែ​នេះ​គឺ​ដោយ​សារ​សុខភាព​មិន​អំណោយ​ផល​ត្រូវ​ព្យាបាល​មួយ​រយៈពេល​សិន។​

លន បញ្ញា (ក្រហម)

បញ្ហា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​មិន​សូវ​បង្ហាញ​មុខ​ ឬ​មិន​បាន​ប្រកួត​ញឹកញាប់​មួយ​រយៈពេលនេះ​គឺ​ដោយ​សារ​បញ្ហា​សុខភាព​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​ព្យាបាល។​ គ្រូ​ពេល​ប្រាប់​ បញ្ញា​ ថា​ត្រូវ​សម្រាក​ទាំង​ការ​ឡើង​ប្រកួត​ និង​ហ្វឹកហាត់​មួយ​រយៈពេល​ដើម្បី​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ។​ រី​ឯ​បញ្ហា​សុខភាព​កើក​អ្វី​នោះ​ បញ្ហា​ មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ក៏​ចង់​ប្រកួត​ឲ្យ​បាន​២ដង​ក្នុង​១ខែ​ដូច​កីឡាករ​ផ្សេងៗ​ដែរ​ ដើម្បី​បាន​ថវិកា​គ្រាន់​ដោះស្រាយ​ជីវភាព​ ប៉ុន្តែ​បញ្ហា​ដូច​រៀបរាប់​ខាង​លើ​វា​រំខាន​ដល់​ការ​ឡើង​សង្វៀន។​

កីឡាករ លន បញ្ញា

រំលឹក​ដែរ​ថា​ លន ​បញ្ញា​ ជា​សិស្ស​គុន​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​ ប៉ុន្មាន​ខែ​មក​នេះ​គេ​មិន​សូវ​ឃើញ​ លន ​បញ្ញា​ ឡើង​ប្រកួត​តាម​ស្ថានីយ​ញឹកញាប់​ដូច​កីឡាករ​ផ្សេងៗ​នោះ​ទេ​ ដោយ​ឡែក​សប្ដាហ៍​នេះ​ដែល​មាន​ឈ្មោះ​ប្រកួត​នោះ​ក៏​ដូរ​វិញ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី