អាមេរិក និង​ រុស្សី ចាប់ដៃគ្នាកសាងសម្ព័ន្ធភាព ក្រោយពិភាក្សាក្នុងកិច្ចប្រជុំអស់រាប់ម៉ោង

  • 2021-06-17 03:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងធ្វើកិច្ចចរចាស្តីពីការគ្រប់គ្រងអាវុធនិងសន្តិសុខតាមប្រព័ន្ធអុីនធឺណែត។ ភាគីទាំង២ បានឯកភាពគ្នាបញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួនមកកាន់មុខតំណែងរបស់ពួកគេវិញ។

បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវបានបញ្ចប់ លោក ពូទីន បានពិពណ៌នាជំនួបនេះថា ជាការស្តារឡើងវិញនូវទំនាក់ទំនងរវាង អាមេរិក និងរុស្សី។ កិច្ចពិភាក្សាកាលពីថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ គឺជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក បៃឌិន បានចូលកាន់តំណែងជាប្រធានាធិបតី។

លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចកើតមានចំពោះសន្ធិសញ្ញាត្រួតពិនិត្យអាវុធ ដែលមានឈ្មោះថា START ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៦ ដោយបន្ថែមថាប្រទេសទាំងពីរត្រូវទទួលខុសត្រូវចំពោះស្ថិរភាពយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា