ខ្លាច Pogba រត់​ចោល United គ្រោង​ស្នើ​ផ្ដល់​កុងត្រា​ថ្មី​ហ៊ាន​ឲ្យ​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍

  • 2021-06-21 02:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​ពិចារណា​​ធ្វើ​ឲ្យ Paul Pogba ក្លាយ​ជា​កីឡាករ​ដែល​​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ Premier League ជាមួយ​នឹង​ការ​ផ្ដល់​បន្ថែម​កុងត្រា​ថ្មី។

Pogba ពេល​​នេះ​បាន​ឈាន​ចូល​​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់​គេ​នៅ Old Trafford ហើយ ដោយ​បច្ចុប្បន្ន​គេ​ទទួល​បាន​ថ្លៃ​នឿយហត់​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ បិសាច​ក្រហម​ពេល​នេះ​​ចង់​ចង​ជើង​របស់​គេ​ឲ្យ​បន្ត​​នៅ​ជាមួយ​ក្លឹប​​ទៅ​មុខ​ទៀត។

ផ្អែក​តាម​ The Sun ក្លឹប​ Man Utd គ្រោង​​ផ្ដល់​កុងត្រា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​លួងលោម​ចិត្ត​ Pogba ឲ្យ​បន្ត​នៅ​ទីក្រុង Manchester។ កិច្ច​ព្រមព្រៀង​នេះ​​អាច​កើត​ឡើង​ឬ​យ៉ាងណា រងចាំ Pogba ត្រឡប់​ទៅ​វិញ ក្រោយ​បញ្ចប់​ភារកិច្ច​ជាមួយ​បារាំង​នៅ Euro សិន៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ