សុវណ្ណរាជ​ បញ្ជាក់​ហើយ​ថា​ ស្មាត់​កៅ​​ នោះ​មិន​ហ៊ាន​លេង​ជា​មួយ​​ខ្លួន​ទេ​

  • 2021-06-23 03:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ឆ្វេង​​​ល្អ​​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​អធិរាជ​ប្រអប់​ សុវណ្ណរាជ បាន​បញ្ជាក់​មក​កាន់​ Sabay ថា ស្មាត់​កៅ នៅ​ម្ដុំ​ផ្លូវ​ជាតិ​លេខ​​៣​នោះ​មិន​​ហ៊ាន​លេង​ជា​មួយ​ខ្លួន​៣​ស្មើ​នោះ​ឡើយ។

​កាល​ពី​ពេល​កន្លង​ទៅ​ស្មាត់​សុវណ្ណរាជ​បាន​ខំមិន​​ក្នុង​វីដេអូ​របស់​ស្មាត់​កៅ​ថា ​«តោះ​បី​ស្មើ​ចឹង​»​ ។ ក្រោយ​មក​ស្មាត់​កៅបាន​ឆ្លើយ​ថា មិន​អី​បី​ស្មើ​​គេ​នឹង​លេង​ជូន​តែ​រង់​ចាំ​ជា​ពី​របួស​ជើង​។

ប៉ុន្តែ​ក្រោយ​ការ​ឆ្លើយ​ថា យល់​ព្រម​លេង​បី​ស្មើ​ជូន​ស្មាត់​រាជ ពេល​នេះ​រាជ​បាន​បញ្ជាក់​មក​​កាន់​ Sabay ​វិញ​​ថា «ការ​ឆ្លើយ​នោះគ្រាន់​តែ​ជា​ការ​ឆ្លើយ​លេង​ទេ​​បង។ ស្មាត់​កៅ​នោះ​មិន​ហ៊ាន​លេង​ទេ តាម​ខ្ញុំ​មើល​»។

យ៉ាង​ណា​យើង​មិន​ទាន់​ដឹង​ឡើយ​ថា ការ​និយាយ​​របស់​ស្មាត់​កៅ​ពិត​ឬ​យ៉ាង​ណា។ ប៉ុន្តែ​បើ​មើល​ទៅ​លើ​សមត្ថភាព​ស្មាត់​កៅ​ហាក់​នៅ​ក្រោម​ស្មាត់​រាជ​ឆ្លាយ​ខ្លាំង ដូច្នេះ​ជំនួប​នេះ​ទំនង​មិន​អាចកើត​ឡើង​បាន​ឡើយ​៕ ​

ស្មាត់កៅ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី