មើលតែ ៦ ចំណុចនេះ ក៏អាចទាក់ចិត្តអ្នកឲ្យទិញឡាន Prius ជិះដែរ!
- 2021-06-24 02:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែ ៦ ចំណុចនេះ ក៏អាចទាក់ចិត្តអ្នកឲ្យទិញឡាន Prius ជិះដែរ!
ចន្លោះមិនឃើញ
ឡានមួយទឹកដូចជា Lexus, Highlander, Camry ឆ្លាម បាឡែន និង Corolla មានតម្រូវការទីផ្សារច្រើន។ ងាកមកប្រភេទឡានរាងតូច Prius កូនកាត់ ក៏មានអ្នកកំពុងប្រើប្រាស់មិនតិចដែរ។
ចំណុចមួយចំនួនដែលទាក់ចិត្តអ្នកជិះមកពេញនិយមឡាន Prius មួយទឹក៖
១.គ្រឿងបន្លាស់
បើនិយាយពីគ្រឿងបន្លាស់សម្រាប់ឡាន Prius ដូចជាគ្រឿងក្រៅ គ្រឿងម៉ាស៊ីន ប្រព័ន្ធភ្លើង ពុំមែនជាបញ្ហានោះទេសម្រាប់ Prius ចាប់ពីស៊េរី ០៤ ដល់ ០៧។ ដោយសារបច្ចុប្បន្នមានជាងជាច្រើននៅតាមការាស ដែលមានជំនាញធ្វើប្រភេទឡាន Prius នេះ។ កត្តានេះហើយ ដែលធ្វើឲ្យប្រភេទឡាន Prius មួយទឹកនេះ ទទួលបានការគាំទ្រច្រើន។
២.ប្រព័ន្ធខាងក្នុង
ធៀបរថយន្តមួយទឹកដទៃទៀត រថយន្តកូនកាត់នេះក៏មានភាពទំនើបទាន់សម័យដែរ។ ប្រព័ន្ធខាងក្នុងរបស់ឡាន Prius មានបំពាក់ប្រព័ន្ធសោស្វ័យប្រវត្តិ (Smart Key assist) ហើយក៏មានបំពាក់ប្រព័ន្ធ ABS, VSC, Navigation system, Laser Lamp, JBL Speaker មានលក្ខណៈទំនើបដូចប្រភេទឡាន Corolla, Camry ជាដើម។
៣.រូបរាង
បើនិយាយពីរូបរាងវិញ Prius មួយទឹក ជាជម្រើសដំបូងសម្រាប់អ្នកមានលុយសមល្មម និងប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ជាមួយរូបរាងតូច បើធៀបទៅប្រភេទឡានមួយទឹកផ្សេងទៀត អាចទៅណាមកណាចុះចំណោមគេ។ ម្យ៉ាងទៀត រាងប៉ុណ្ណេះ Prius អាចដាក់មួយគ្រួសារមានគ្នា ៤ ទៅ ៥ នាក់បានដោយគ្មានបញ្ហា។
ប្រសិនបើអ្នកចង់បាន Prius កាន់តែទំនើប និងរាងកាន់តែស្អាត អាចទិញពួកស៊េរីចាប់ពី ២០១០ ឡើងព្រោះវាបានកែប្រែរូបរាងថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើប។
៤.កម្រិតស៊ីសាំង
ដោយសារឡាន Prius ជាប្រភេទឡានកូនកាត់សាំង និងអគ្គិសនី និងដំណើរការដោយអាគុយជាមួយប្រព័ន្ធ Hybrid System ដែលវាជួយកាត់បន្ថយអត្រាស៊ីសាំងតិចបំផុត បើធៀបជាមួយរថយន្តម៉ូដែលផ្សេង សម្រាប់ការបើកបរក្នុងក្រុង។
៥.តម្លៃ
ជាប្រភេទឡានកំពុងពេញនិយមក្នុងស្រុកមានច្រើនជម្រើសហើយតម្លៃមានចាប់ពី ១០ ០០០ ដុល្លារ ឡើងទៅ សម្រាប់ម៉ូដែលស៊េរីឆ្នាំ ២០០៤ រហូតដល់ ជាង ១៧ ០០០ ដុល្លារ សម្រាប់ស៊េរីឆ្នាំ ២០០៧ និងខុសគ្នា ២ ០០០ ទៅ ៣០០០ ដុល្លារ តាមពណ៌ និង Option ជាដើម។ ដូច្នេះសម្រាប់អ្នកមានជីវភាពល្មម អាចលៃលកទិញយកទៅប្រើប្រាស់បាន។
៦.ទីផ្សារលក់ចេញ
ដោយសារជាប្រភេទឡានដែលមានតម្រូវការច្រើនពីអ្នកប្រើប្រាស់ ប្រភេទឡាន Prius មួយទឹកនេះមិនពិបាករកទិញនិងលក់ចេញឡើយ៕