Enrique ​​ថា​គ្មាន​ក្រុម​ណា​ចង់​ប៉ះ​អេស្ប៉ាញ​ទេ ​ក្រោយ​ឃើញ​លត់​ស្លូវ៉ាគី ​៥-០

  • 2021-06-24 03:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ស្លូវ៉ាគី ​ក្នុង​លទ្ធផល ​៥-០ សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Luis Enrique ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​និយាយ​មុន​ការ​ប្រកួត​រួច​ហើយ​ថា​ក្រុម​នេះ​ដូចជា​ដប​មួយ​ដែល​មាន​ហ្គាស​ក្នុង​នោះ ​ហើយ​មិន​ទាន់​ដក​ឆ្នុក​អីចឹង។ ​ហើយ​ពេល​នេះ​ខ្ញុំ​គិត​ថា​ត្រូវ​ហើយ។ គ្រប់​យ៉ាង​បាន​កើត​ឡើង ​ខ្ញុំ​គិត​ថា​ពេល​នេះ​មិន​មាន​នរណា​ចង់​ប្រឈម​មុខ​ជាមួយ​យើង​ឡើយ។ នេះ​មិន​ចង់​និយាយ​ថា​យើង​នឹង​ផ្ដួល​ក្រូអាត​ទេ ប៉ុន្តែ​សួរ​ទៅ​ក្រុម​ផ្សេង ​ពួកគេ​នឹង​មិន​ចង់​ប៉ះ​យើង​ឡើយ”។

រំលឹក​ថា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​អេស្ប៉ាញ ​នឹង​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត​ដែល​ជា​ជើង​ឯក​រង​ពាន​រង្វាន់ FIFA World Cup 2018 ​កន្លង​ទៅ។ ​ដោយ​នេះ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ​ផង​ដែរ។ ​ដោយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ក្នុង​ពាន UEFA Nations League ​ក្រុម​២​នេះ​បាន​ប៉ះ​គ្នា​ដែរ ​ក្នុង​នោះ​ជើង​ទី​១ ​អេស្ប៉ាញ​ឈ្នះ​ក្រូអាត ​៦-០ ​តែ​ជើង​ទី​២ ​ក្រូអាត​ឈ្នះ​វិញ ​៣-២៕

ប្រភព៖ www.afp.com   អត្ថបទ៖ វិធាវី

អត្ថបទថ្មី