អតីត​អត្តពលិក​អូឡាំពិក​ លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​លេង​កីឡា​ដើម្បី​សុខភាព​

  • 2021-06-24 08:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អត្តពលិក​អូឡាំពិក​២រូប​ ហែមថុន​ វិទិនី​ និង​ ស៊ន​ សៀវម៉ី​ បាន​ផ្ញើ​សារ​លើក​ទឹក​ដល់​ពលរដ្ឋ​ទាំង​អស់​ឲ្យ​លេង​កីឡា​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នា​ឱកាស​ថ្ងៃ​ «Olympic Day»។​

រូបភាព CAMSOC

កាល​ពី​ម្សិលមិញ​នេះ​កីឡា​ការិនី​កម្ពុជា​ទាំង២រូប​ខាង​លើ​បាន​ចូលរួម​ក្នុង​ពិធី​ «Olympic Day»​ ដែល​ធ្វើ​តាម​ Online​ ក្នុង​នោះ​ដែរ​មានជាសកម្មភាព​ហាត់​ប្រាណ​ខ្លះៗ​​សម្រាប់​ពលរដ្ឋ​យក​ទៅ​រៀនធ្វើ​តាម​ផង​ដែរ។​

ក្រៅ​តែ​ពី​ធ្វើ​សកម្មភាព​ហាត់​កីឡា​ហើយ​នោះ​ សៀវម៉ី​ និង​ វិទិនី​ ក៏​បាន​លើក​ទឹក​ឲ្យ​គ្រប់​គ្នា​ចាប់​យក​ការ​ហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​មាំមួន​ផង​ដែរ​ជា​ពិសេស​អំឡុង​កូវីដ​ ដែល​ម្នាក់ៗ​ភាគ​ច្រើន​នៅផ្ទះ​បែប​នេះ។​ មួយ​វិញ​ទៀត​កីឡា​ការិនី​ល្បី​ឈ្មោះ​ខាង​លើ​ រំលឹក​ដល់​ការ​ត្រៀម​ខ្លួន​ និង​ការ​រួម​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ក៏​ដូច​ជា​ប៉ារ៉ាហ្គេម​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ឆ្នាំ​២០២៣​ ខាង​មុខទៀតផង។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ទិវា​ «Olympic Day»​ លើក​ទី១២៧​ នេះ​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ម្សិលមិញ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ តាម​រយៈ​ Online​ ដែល​មាន​កីឡា​ការិនី​តេក្វាន់ដូ​ WT​ ស៊ន​ សៀវម៉ី​ និង​អតីត​កីឡា​ការិនី​ហែលទឹក ហែមថុន​ វិទិនី​ ចូលរួម​ផង​ដែរ៕​

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​