​អាជីវករ​ប្រាប់​​មូលហេតុ​ ​​​ឆេះ​​ផ្សារ​ចាស់​​ខូច​ខាត​​​​អស់​ ៧០% ​ព្រឹក​នេះ​​ (Updated)

  • 2014-11-24 16:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រាយការណ៍​ព័ត៌មាន​ Sabay លោក​​ មៃ សុលីម ​​ ឲ្យ​ដឹង​​​ពី​​កន្លែង​កើត​ហេតុ​ថា ​​​​អគ្គិភ័យ​​​ផ្សារ​ចាស់​ក្នុង​ខណ្ឌ​​ដូន​ពេញ ​​បាន​រលត់​​ទៅ​វិញ​ហើយ បន្ទាប់​​ពី​​​ឡាន​​ទឹក​បាញ់​ពេញ​មួយ​ព្រឹក​នេះ។ ​​​ទំហំ​​​​ខូច​ខាត​ជា​ផ្លូវ​ការ​នៅ​មិន​ទាន់​វាយ​តម្លៃ​​​ឡើយ តែ​ក្រុម​​អាជីវករ​និយាយ​ថា​​ ​តូប​ឥវ៉ាន់​​៧០​%​​ក្នុង​​ផ្សារ​​​​​ត្រូវ​​ភ្លើង​លេប​ត្របាក់​ខូច​ខាត​​អស់ ដែល​ភាគ​ច្រើន​ជា​តូប ខោអាវ និង​មុង​ភួយ​​។

 

 

ក្រុម​អ្នក​លក់​ដូរ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ បណ្ដាល​​ពី​ ទុស្សេ​ខ្សែ​ភ្លើង ខ្លះ​ថា​មក​ពី​ភ្លើង​ទៀន​ធូប ដែល​ដុត​ក្នុង​តូប​​​។ ប៉ុន្តែ​​អាជីវករ​ម្នាក់​ទៀត​​​​និយាយ​​ហាក់​ច្បាស់​ការណ៍​​​ថា​ បណ្ដាល​មក​ពី​តូប​លក់​មុង​មួយ​ ដែល​យក​មុង​​ទៅ​គរ​​​ចោល​ច្រើន​ទៅ​ៗ លើ​ព្រី​ភ្លើង​ក្នុង​តូប​​ ​ក៏​ឆាប​ឆេះ​ពី​​តូប​នោះ​។ តែ​យ៉ាង​ណា​ក្ដី​នេះ ​​គ្រាន់​តែ​ជា​ការ​​​អះអាង​មិន​ទាន់​​ផ្លូវ​ការ​នៅ​ឡើយ ហើយ​​លោក ម៉ៃ សុខលីម របស់ Sabay ​នឹង​ជូន​សេចក្ដី​លម្អិត ​បន្ថែម​ទៀត...

 

សូម​រង់ចាំ​​ព័ត៌មាន​លម្អិត​​​នៅ Sabay បន្ត​​​....

 

 

 

 

រាយការណ៍​ពី​កន្លែង៖ មៃ សុខលីម រូបថត៖ ទូរសព្ទ​ដៃ​​ឌីណា & សុខលីម

អត្ថបទថ្មី