អបអរសាទរ! វណ្ណ ម៉ូនិច​ ទើប​សម្រាល​កូន​ហើយ មាន​ភាព​ស្រស់ស្រាយ​ទាំង​ម្ដាយ ទាំង​កូន​ហ្មង!

  • 2021-06-25 08:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង វណ្ណ ម៉ូនិច ដែល​ជានិច្ចកាល​គេ​ឃើញ​នាង​ទទួល​បាន​ការ​ថ្នាក់ថ្នម​ផ្លូវចិត្ត ឬ​ផ្គាប់ចិត្ត​នូវ​ផ្ទះ និង​រថយន្ត​សេរី​ទំនើបៗ​ពី​ស្វាមី​នោះ នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ បាន​សម្រាល​កូន​ទី២​របស់​ខ្លួន​ដោយ​សុវត្ថិភាព​ហើយ។

វណ្ណ ប៉ូនិច្ច បាន​បង្ហោះ​សារ​ជា​ភាសា​អង់គ្លេស​ខ្លី​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​នាង​ជាមួយ​នឹង​កូន​១​សន្លឹក​មុន​ដែល​ន័យ​ជា​ភាសា​ខ្មែរ​ថា ស្វាគមន៍​សមាជិក​ថ្មី(ហុង មីង) ថ្ងៃ​ទី២៥ ខែ​៥ ឆ្នាំ​២០២១។ ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ថា កំពុង​សម្រាក និង​សម្រាល​កូន​នៅ​ក្នុង​ពេទ្យ​មួយ​ណា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​រូប​ថត​គេ​មើល​ឃើញ​នាង​មាន​សុខភាព​ល្អ​ទាំង​កូន និង​ម្ដាយ​មិន​សូវ​ទ្រុឌទ្រោម​ខ្លាំង​ឡើយ ហើយ​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​ចូល​សរសេរ​សារ​ជូនពរ។

តារា​សម្ដែង វណ្ណ ម៉ូនិច បាន​ស្វាមី​ជា​អ្នក​ជំនួញ​វ័យក្មេង ហើយ​ចេះថ្នាក់​ថ្នម​ចិត្ដ​នាង​ទៀត​ដែល​ធ្វើ​ឲ្យ​នាង​លែង​រវិរវល់ ឬ​ហត់នឿយ​នឹង​ការងារ​សិល្បៈ​បន្ដ​ទៅ​ទៀត។ វណ្ណ ម៉ូនិច្ច មាន​តំណក់​ឈាម​រួម​គ្នា​នឹង​ស្វាមី​ចំនួន​ពីរ​ហើយ ដែល​កូន​បង​វ័យ​២​ឆ្នាំ​ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០២១ នេះ ហើយ​កូន​ទី២​ដែល​ទើប​សម្រាល​ដែល​នាង​ដាក់​ឈ្មោះ​ឲ្យ​ថា"ហុង មីង" គឺ​ជា​កូន​ទី២៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ