កាន់តែពិសេស! ឈ្នះរង្វាន់រាប់ម៉ឺនដុល្លារគ្រាន់តែបញ្ចូលលុយទូរសព្ទតាមវីង

  • 2021-06-28 03:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាន់តែពិសេស! ឥឡូវនេះ អតិថិជនទាំងអស់ ដែលបញ្ចូលលុយទូរសព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង Wing Money App ឬភ្នាក់ងារវីង នឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់៥០០$ ១រង្វាន់ ២០០$ ៥រង្វាន់ និងទឹកប្រាក់ ១០០$ចំនួន ៣០រង្វាន់ជារៀងរាល់ខែ។

អតិថិជនទាំងអស់គ្រាន់តែបញ្ចូលលុយទូរសព្ទទៅលើប្រព័ន្ធ សែលកាត (Cellcard) ឬ ប្រព័ន្ធទូរស័ព្ទដ៏ទៃផ្សេងទៀតចាប់ពី ១ដុល្លារឡើងទៅ តាមរយៈភ្នាក់ងារវីងណាមួយដែលនៅក្បែរអ្នកបំផុត នោះពួកគេនឹងមានឱកាសឈ្នះរង្វាន់។

អតិថិជនវីងក៏អាចបញ្ចូលលុយទូរស័ព្ទបានយ៉ាងងាយស្រួលតាមរយៈ កម្មវិធីស្មាតហ្វូនវីង ដោយចូលទៅកាន់មុខងារ «បញ្ចូលុយទូរស័ព្ទ» បន្ទាប់មកជ្រើសរើស «លេខទូរស័ព្ទខ្ញុំ» ឬ «លេខទូរស័ព្ទផ្សេងទៀត» បន្ទាប់មកទៀតជ្រើសរើសចំនួនទឹកប្រាក់ដែលចង់បញ្ចូល និងបញ្ចូលលេខសម្ងាត់ទាំង ៤ខ្ទង់ជាការស្រេច។

ការផ្តល់ជូនដ៏ពិសេសនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែធ្នូឆ្នាំ២០២១។ អ្នកមានសំណាងឈ្នះរង្វាន់ នឹងត្រូវប្រកាសតាមទំព័រហ្វេសបុកផ្លូវការរបស់ធនាគារវីង។ សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬលោកអ្នកអាចផ្ញើសារមកទំព័រហ្វេកបុកផ្លូវការរបស់វីង https://www.facebook.com/WINGmoney/