Neuer ​ថា​អាល្លឺម៉ង់ ​ខ្លាច​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​អង់គ្លេស​

  • 2021-06-29 04:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹក​ដី Wembley ​ទល់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ម៉ោង​១១​យប់​នេះ​ហើយ សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Euro 2020 ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​គេ​សង្កេត​ឃើញ​ថា​សមាជិក​ក្រុម​អង់គ្លេស​បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​មុន​ការ​ប្រកួត។ ​ពួកគេ​បាន​ចាត់​ទុក​លទ្ធផល​កាល​ពី​អតីត​កាល​ទល់​អាល្លឺម៉ង់ ​ជា​រឿង​ហួស​ទៅ​ហើយ ​មិន​អាច​មក​និយាយ​ជាមួយ​បច្ចុប្បន្ន​បាន​នោះ​ទេ ​ហើយ​វា​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​មក​ដល់​ពេល​នេះ​ដែរ។

ក្នុង​ឱកាស​នេះ​ដែរ ​ខាង​អាល្លឺម៉ង់​បែរ​ជា​ដាក់​ខ្លួន​ច្រើន​ទៅ​វិញ។ ​ជាក់​ស្ដែង​ប្រធាន​ក្រុម ​Manuel Neuer ​បាន​និយាយ​ថា​ក្រុម​អាល្លឺម៉ង់​ពេល​នេះ​ភ័យ​ខ្លាច​ចំពោះ​ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​អង់គ្លេស​ខ្លាំង។ ​កន្លង​មក​អាល្លឺម៉ង់​បាន​ធ្លាប់​ប្រកួត​ជាមួយ​អង់គ្លេស​រួច​ទៅ​ហើយ ​និង​បាន​ស្គាល់​ច្បាស់​ពី​ក្រុម​មួយ​នេះ ជា​ពិសេស​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​តោ​កំណាច​តែ​ម្ដង។ ​Kane ​ជា​កីឡាករ​ល្អ​ទាំង​ព្រម ​ទាំង​បាល់​លើ ​និង​ក្រោម ​មួយ​វិញ​ទៀត​កាយ​សម្បទា​របស់​គេ​ក៏​អំណោយ​ផល​ផង​ដែរ។

​រំលឹក​ថា​នៅ​រាត្រី​នេះ ​លេង​ក្នុង​កីឡដ្ឋាន Wembley ​របស់​អង់គ្លេស។ ​ការ​ប្រកួត​នេះ ​មាន​អ្នក​គាំទ្រ​អាល្លឺម៉ង់​តែ​១ ៥០០​នាក់​ប៉ុណ្ណោះ​បាន​ចូល​ទស្សនា ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​អ្នក​គាំទ្រ​អង់គ្លេស​ទាំង​អស់។ ​ការណ៏​ដែល​មាន​អ្នក​គាំទ្រ​អាល្លឺម៉ង់​តិច​នេះ ​ក៏​ព្រោះ​តែ​ច្បាប់​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ អំឡុង​ពេល​កូវីដ​១៩​ផ្ទុះ​ឡើង៕​

ប្រភព៖ www.afp.com   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម
អត្ថបទថ្មី