ប្រវត្តិ​ផ្នូរ​ស្ដេច​ដំរី​.ស​ ដ៏​អាថ៌កំបាំង​ក្បែរ​ប្រាសាទ​កោះ​កេរ្តិ៍​ មាន​រឿង​ព្រេង​សាយភាយ​ដល់​​ថៃ​ និង​លាវ​

  • 2021-06-30 06:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ​ធ្លាប់​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​ដើម​សតវត្ស​ទី១០ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ (៩២៨-៩៤១)។ មក​ដល់​សព្វថ្ងៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ បន្សល់​នូវ​សំណង់​សាសនា ប្រព័ន្ធ​ផ្លូវ​បុរាណ និង​សំណង់​ធារា​សាស្ត្រ​បុរាណ​ជា​ច្រើន​ក្នុង​ទំហំ​ដី​ប្រហែល ៨១​គីឡូម៉ែត្រ​ក្រឡា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់​សាសនា​ដែល​ធំ និង​គួរ​ឲ្យ​ចាប់​ចិត្ត​ទស្សនា​ជាង​គេ​គឺ​ប្រាសាទ​ធំ ដែល​មាន​សណ្ឋាន​ដូច​សាជី មាន​៧​ថ្នាក់ និង​កម្ពស់​ប្រហែល​ ៣៥ម៉ែត្រ។ នៅ​ខាង​ក្រោយ​ប្រាសាទ​ធំ គេ​ឃើញ​មាន​កូន​ភ្នំ ដែល​សាង សង់​ដោយ​ដៃ​មនុស្ស ដែល​អ្នក​ស្រុក​ជិត​ឆ្ងាយ​មាន​ជំនឿ​ថា ជា​ផ្នូរ​ស្ដេច​ដំរី​.ស​ក្នុង​រឿង​ព្រេង​នាង​ទន់​សា​ត្រា ​ក្នុង​រឿង​ព្រេង​នោះ​បាន​ដំណាល​ តៗ​គ្នា​ថា នាង​ទន់​សាត្រា​មាន​កំណើត​កើត​ចេញ​ពី​ការ ផឹក ទឹក​នោម​ស្ដេច​ដំរី.​ស ហើយ​ស្ដេច​ដំរី.​ស បាន​សាង​សង់​ប្រាសាទ​ប្រាង្គ​ឲ្យ​នាង​ទន់​សាត្រា​រស់​នៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ស្ដេច​ដំរី​.ស​បាន​ស្លាប់ នាង​ទន់​សាត្រា​បាន​កប់​សព​ឪពុក​នៅ​ខាង​ក្រោយ​ប្រាសាទ​ប្រាង្គ​នោះ (សូម​បញ្ជាក់​ថា​រឿង​ព្រេង​នេះ​បាន​សាយភាយ​ទៅ​ដល់​ប្រទេស​ថៃ និង​ឡាវ​ដែរ)។ សព្វ​ថ្ងៃ​នៅ​ជាប់ នឹង ជើង​ភ្នំ គេ​ឃើញ​មាន រូប​សំណាក​ដំរី​តូច​ធំ​ដាក់​នៅ​ទីនោះ​ដើម្បី​គោរព​បូជា។ ជា​ទម្លាប់​រៀង​រាល់​ខែ​មាឃ ធំ អ្នក​ភូមិ​កោះ​កេរ តែង​តែ​ប្រមូល​ផ្ដុំ​ជុំ​គ្នា​ធ្វើ​ពិធី​ឡើង​អ្នក​តា និង​ពិធី​លៀង​អារក្ស​នៅ​ក្បែរ ជើង​កូន​ភ្នំ នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​រឿយ​ៗ គេ​សង្កេត​ឃើញ​មាន​អ្នក​មក​ពី​ខេត្ត​ផ្សេង​ៗ តែងតែ​មក​បន់ស្រន់​នៅ​ផ្នូរ​ស្ដេច​ដំរី​.ស​នេះ ដើម្បី​សុំ​សេចក្ដី​សុខ​មិន​ដែល​ដាច់។ អ្នក​ខ្លះ​រៀប​ដង្វាយ​តូច អ្នក​ខ្លះ​រៀប​ដង្វាយ​ធំ​តាម​បំណន់ របស់​ពួកគេ។ ដង្វាយ​ដែល​សំខាន់​ជាង​គេ ​ច្រើន​នាំ​យក​មក​ថ្វាយ​ស្ដេច​ដំរី​.ស​គឺ​ដើម​អំពៅ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

អត្ថបទថ្មី