ឌឺ​ណាស់! ​គ្រូ​ហុងគ្រី Troll ​កីឡាករ Ronaldo , Mbappe ​និង Neuer ​អស់​ស្ទះ

  • 2021-07-01 01:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo, Kylian Mbappe ​និង Manuel Neuer ​ត្រូវ​បាន​លោក Marco Rossi ​គ្រូ​បង្វឹក​ក្រុម​ហុងគ្រី Troll ​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហើយ ក្រោយ​ពី​ធ្លាក់​ពី​ពាន​រង្វាន់ Euro 2020 ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

លោក Marco Rossi ​គ្រូ​បង្វឹក​ក្រុម​ហុងគ្រី

​បារាំង អាល្លឺម៉ង់ ​និង​ព័រទុយហ្គាល់ ដែល​ស្ថិត​នៅ​ពូល F ​ជាមួយ​ក្រុម​ហុងគ្រី​ដែរ​នោះ ​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ទៅ​ហើយ ​មិន​មាន​ឱកាស​ឡើង​វគ្គ​បន្ដ​ទេ។ ​ក្រុម​ជើង​ឯក​ទាំង​៣​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​មាន​ភាគរយ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ដែរ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​មិន​អាច​សម្រេច​គោលដៅ​បាន​ទៅ​វិញ។

​មើល​ឃើញ​ដូច្នេះ​ហើយ លោក Rossi ​ដែល​ធ្លាប់​និយាយ​ដៀមដាម Ronaldo ​កន្លង​មក​នោះ ​បាន​ចេញ​មុខ​មក Troll ​ម្ដង​ទៀត​ហើយ។ ​លោក​បាន​បង្ហោះ​រូប​១​សន្លឹក ​ដោយ Ronaldo , Mbappe ​និង Neuer ​កាន់​វ៉ាលី ខណៈ​ដែល​ខ្លួន​លោក​នៅ​ឈរ​ជាប់​មាត់​សមុទ្រ។ ​អម​ជាមួយ​រូប​១​សន្លឹក​នេះ​ដែរ ​លោក​បាន​សរសេរ​ថា ​ចាំ​ជួប​គ្នា​នៅឆ្នេរ​សមុទ្រ ​ផង​ដែរ៕

ប្រភព៖ www.afp.com   អត្ថបទ៖ វិធាវី