ពលរដ្ឋម្នាក់បង្ហាញពីទិដ្ឋភាព តោ និងសត្វផ្សេងទៀតនៅសួនសត្វតាដា រស់នៅយ៉ាងលំបាកក្នុងទ្រុង ស្គមៗខ្លាំងណាស់
- 2021-07-01 01:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ពលរដ្ឋម្នាក់បង្ហាញពីទិដ្ឋភាព តោ និងសត្វផ្សេងទៀតនៅសួនសត្វតាដា រស់នៅយ៉ាងលំបាកក្នុងទ្រុង ស្គមៗខ្លាំងណាស់
ចន្លោះមិនឃើញ
សត្វតោសក់ស្រម៉ូវមួយក្បាល ហាក់មានសភាពទ្រុឌទ្រោម សុខភាពចុះខ្សោយ បង្ហាញកាយវិការយ៉ាងអស់សង្ឃឹម រីឯសត្វផ្សេងទៀតកំពុងរស់នៅក្នុងទ្រង់តូចៗចង្អៀត បង្ហាញទឹកមុខក្រៀមក្រំស្រងូតស្រងាត់ ហាក់បង្ហាញពីជីវិតដែលគ្មានសេរីភាព និងតានតឹងខ្លាំង ។ នេះបើតាមរូបភាពមួយចំនួនបង្ហោះនៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Savra Norng ។
តាមរយៈគណនីហ្វេសប៊ុកខាងលើបានបង្ហោះ និងអមដោយទិដ្ឋភាពសត្វព្រៃមួយចំនួនកំពុងរស់នៅក្នុងទ្រង់យ៉ាងលំបាកថា៖ «This lion and others animal are in very bad condition but no one speak out for them it’s at Kompot zoo ជ្រោះតាដា pls Help to share and helping them getting out from this hell» ។ មានន័យថា «តោ និងសត្វដ៏ទែទៀតកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែគ្មាននរណាម្នាក់និយាយពីរឿងនេះទេ ពួកគេកំពុងរស់នៅសួនសត្វជ្រោះតាដា សូមជួយចែករំលែក និងជួយពួកគេឱ្យបានចេញពីឋាននរកនេះផង» ។
យ៉ាងណាជុំវិញបញ្ហានេះ មិនទាន់មានការបកស្រាយ ឬ ការបញ្ជាក់ពីសំណាក់អង្គការពាក់ព័ន្ធ និងអាជ្ញាធរនៅឡើយទេ ។ សង្ឃឹមថា នឹងមានការដោះស្រាយដ៏សមប្រកបណាមួយចំពោះជីវិតសត្វព្រៃទាំងអស់នេះផង ៕