មកស្គាល់ម៉ូដែល អតីតគ្រូគណិតសិចស៊ីប្រចាំពិភពលោក ដើមកំណើតអ៊ីតាលីទឹកដីល្បីនៃ Mafia

  • 2021-07-02 06:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pietro Boselli ជាឈ្មោះ​របស់តារាម៉ូដែល​ល្បីម្នាក់​របស់​អ៊ីតាលី ដែល​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​តាំង​ពីឆ្នាំ ២០១៤។

ដឹង​ទេ? ក្រៅពី​អាជីព​ជា​តារា​ម៉ូដែល ប្រុសសង្ហា​រាង​មាំអស្ចារ្យ​រូបនេះ ក៏ជាវិស្វករ​ម្នាក់ ព្រម​ទាំង​ជា​អតីតគ្រូគណិតវិទ្យា ប្រចាំនៅ​សាកលវិទ្យាល័យ «University College London» ផងដែរ។

ពេល​ធំ​ដឹង​ក្ដី​ Pietro ដែល​កើតនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៨៨ បាន​ចូល​រៀន​ជំនាញ​វិស្វកម្មមេកានិច នៅសាកលវិទ្យាល័យ University College London ហើយ​ក្រោយមក​ក៏​បាន​បញ្ចប់​ការសិក្សា​ជា​ស្ថាពរថ្នាក់​បរិញ្ញាបត្រផ្នែក​នេះនៅ​ឆ្នាំ ២០១៩។ ជំហ៊ាន​បន្ទាប់ Pietro បាន​ចុះ​កុងត្រា​ជាមួយ​នឹង​ក្រុមហ៊ុន​ម៉ូដែលរបស់​ចក្រភពអង់គ្លេស​មានឈ្មោះ​ថា​ Models 1។ ពេល​នោះ​ហើយ ដែល​លោក​ត្រូវ​បាន​គេ​ដាក់​ងារ​ឲ្យថា​ជា​ «គ្រូគណិតដ៏សិចស៊ីប្រចាំពិភពលោក»

ទស្សនាដូចខាងក្រោម​នូវ​រូបភាព​របស់ Pietro តារាម៉ូដែល ១៨៥សង់ទីម៉ែត្រ៖

ប្រភព៖ Instagram