ហេតុ​ផល​៥ ​បញ្ជាក់​អង់គ្លេស​ជា​ក្រុម​ខ្លាំង ​និង​សម​ឈ្នះ​ពាន​រង្វាន់ Euro 2020 ​

  • 2021-07-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អ៊ុយក្រែន ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ការ​ឡើង​មក​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​បាន គឺ​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ដល់​ទៅ ២-០ ​ឯ​ណោះ ​ដែល​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់​ពួកគេ​ក្នុង​រយៈ​ពេល​៥៥​ឆ្នាំ​​ក្នុង​ពាន​រង្វាន់​ផ្លូវការ​វគ្គ​ចាញ់​ធ្លាក់។ ​មួយ​វិញ​ទៀត ​ក្រុម​មួយ​នេះ​ក៏​កំពុង​កាន់​កំណត់ត្រា​គ្មាន​ក្រុម​ណា​ស៊ុត​ពួកគេ​ចូល​៤​ប្រកួត​កន្លង​មក​ផង​ដែរ។ ​មើល​ឃើញ​ទម្រង់​លេង​ល្អ​នេះ​ហើយ ទើប​គេ​បាន​បង្ហាញ​ហេតុផល​៥ ​ថា​ក្រុម​អង់គ្លេស​អាច​ឈ្នះ​ពាន Euro 2020 ​នេះ​បាន។

​១ ខ្សែ​ការពារ​ល្អ​

​លោក Gareth Southgate ​មាន​ប្រព័ន្ធ​ការពារ​ល្អ​ណាស់ ​ហើយ​កីឡាករ​ក៏​សំបូរ​ច្រើន​ដែរ។ ​លោក​អាច​ប្រើប្រាស់​និង​ឆ្លាស់​គ្នា​តាម​ចិត្ត​បាន។ ​មិន​ថា​ខ្សែ​ការពារ​ទេ ​បម្រើ​ការពារ​ក៏​ល្អ​ថែម​ទៀត។ ​៤​ប្រកួត​កន្លង​មក ពួកគេ​មិន​ទាន់​របូត​១​គ្រាប់​នោះ​ទេ។ អង់គ្លេស ​បាន​ប្រើ​ទាំង​ប្រព័ន្ធ​ការពារ ៣ និង​៤​នាក់​រូច​រាល់​អស់​ហើយ។

​២ ក្រុម​ខ្លាំង​ដែល​គេ​គិត​ថា​ឈ្នះ​ពាន៣​ធ្លាក់​ទៅ​បាត់​ហើយ​

​បារាំង ​ព័រទុយហ្គាល់ ​និង​អាល្លឺម៉ង់ ដែល​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ភាគរយ​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Euro 2020 ​នេះ ​បាន​ធ្លាក់​ចេញ​បាត់​ទៅ​ហើយ។ ពួកគេ​ស្ថិត​នៅ​ពូល F ​ជាមួយ​គ្នា​ ហើយ​ក៏​បាន​ឡើង​មក​វគ្គ​១៦​ក្រុម​ផង​ដែរ។ តែ​ចុង​ក្រោយ ​បាន​បរាជ័យ​ទៅ​ហើយ​ត្រឹម​វគ្គ​នេះ។

៣ ងាយ​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​

ឆ្លង​ផុត​វគ្គ​ចែក​ពូល ​ឈាន​ដល់​វគ្គ​១៦ ​និង​៨​ក្រុម​នេះ ​អង់គ្លេស ​ហាក់​ដូចជា​មាន​ផ្លូវ​ដើរ​ទៅ​មុខ​ស្រួល​ជាង​ខាង​ក្រុម​អ៊ីតាលី ​អេស្ប៉ាញ ​និង​បែលហ្សិក​។ ​អង់គ្លេស ​បើ​សិន​ឈ្នះ​អ៊ុយក្រែន ​ពួកគេ​នឹង​បន្ដ​ទៅ​ប៉ះ​ក្រុម​ដាណឺម៉ាក់ ឬ​ឆែក​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​មុន​ពេល​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។

៤ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​អង់គ្លេស

​ការ​ប្រកួត​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​អង់គ្លេស​ស្រួល​លេង​ហើយ​ឱ្យ​តែ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​ដូច​ដែល​ដឹង​ស្រាប់​ហើយ ​កាល​ប៉ះ​អាល្លឺម៉ង់​នៅ​ទឹក​ដី Wembley ​គឺ​អង់គ្លេស​លេង​បាន​ល្អ​ណាស់​នៅ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន។ ដូច្នេះ​ជាមួយ​ការ​ប៉ះ​ក្រុម​ល្មម​ៗ ​និង​ក្នុង​ដី​ផង​នោះ នឹង​ធ្វើ​ឱ្យ​អង់គ្លេស​លេង​បាន​ល្អ​មិន​ខាន។

​៥ ​ប្រយុទ្ធ​ពេញ​ល្អ

​អង់គ្លេស ​ដែល​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​នោះ ​បាន​ជ្រើស​រើស​ត្រូវ​ហើយ​សម្រាប់​ការ​ប្រកួត Euro 2020 ​នេះ។ ​Sterling ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន ដែល​អាច​និយាយ​បាន​ថា in-form ​ជាង​គេ​តែ​ម្ដង។ បូក​ផ្សុំ​ជាមួយ Harry Kane ​និង Grealish ​ជា​អ្នក​បញ្ជូន​បាល់​ក៏​ល្អ​ថែម​ទៀត​នោះ ​កាន់​តែ​ធ្វើ​ឱ្យ​អង់គ្លេស​មុត​បថែម​១​កម្រិត​ទៀត​ហើយ។ ​នេះ​នៅ​មិន​ទាន់​និយាយ​ដល់ Rashford, Foden ​និង Manson Mount ​ផង ដែល​សុទ្ធ​តែ​កីឡាករ​វ័យ​ក្មេង​ល្អ​ៗ៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ