គ្រាន់តែបានទៅផ្ទះវិញ រត់ទៅឱបដោយក្ដីរំភើប ឯម្ចាស់វិញអរពេកស្រក់ទឹកភ្នែករហាម

  • 2021-07-05 02:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វតោ និងម្ចាស់ក្រោយពីឃ្លាតគ្នាមួយរយៈ ពេលនេះពួគគេបានជួបជុំគ្នាវិញហើយ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រកាសសម្រេចប្រគល់តោឈ្មោលមួយក្បាលទៅឲ្យម្ចាស់វិញ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ យប់មិញនេះ។

ម្ចាស់តោរំភើបឡើងស្រក់ទឹកភ្នែក យំអោបសត្វតោរបស់ខ្លួនពេលបានទទួលសត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួនត្រឡប់ទៅផ្ទះវិញ រីឯសត្វតោវិញហាក់បង្ហាញស្នាមញញឹមសប្បាយចិត្តជាខ្លាំងពេលបានត្រឡប់ទៅរស់នៅជាមួយម្ចាស់របស់ខ្លួននៅឯផ្ទះវិញ។ នេះដោយយោងតាមគណនីហ្វេសប៊ុកមានឈ្មោះ Da Win។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានរាយការណ៍ពីប្រជាពលរដ្ឋក្បែរខាង អាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ នៅត្រង់ចំណុចផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់ ដើម្បីបញ្ជូនទៅថែរក្សាទុក ៕

អត្ថបទដោយ ៖ Su In