សែន​ រ៉ាដេត​ នៅ​តែ​ធ្វើ​បាន​ល្អ​ទៀត​ ឬ​យ៉ាងណា​ឡើង​ប្រកួត​ Mas Fight​ លើក​ទី១​

  • 2021-07-07 08:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចិត្ត​សឿង​ សែន​ រ៉ាដេត​ នៅ​តែ​ធ្វើ​បាន​ល្អ​ទទួល​បាន​ជោគជ័យ​លើ​សិស្ស​ប្អូន​ កាន់ ម៉េងហុង​ បាន​ឬ​អត់​ក្នុង​កម្មវិធី​ Mas Fight​ ១ទឹក​៩នាទី​ ប្លែក​សម្រាប់​រូប​គេ​ថ្ងៃ​អាទិត្យ​នេះ។​

កីឡាករ សែន រ៉ាដេត

ដូច​ប្រិយមិត្ត​គុន​ខ្មែរ​ដឹង​ហើយ​ថា​ សែន​ រ៉ាដេត​ មិន​ឡើង​ប្រកួត​ញឹកញាប់​ណាស់​ណា​ទេ​ ពោល​ប្រសិន​បើ​រូប​គេ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ ឬ​មាន​សុខភាព​ល្អ​ទើប​ទទួល​យក​ការ​ប្រកួត។​ យ៉ាងណា​ការ​ឡើង​សង្វៀន​ម្ដងៗ​របស់​គេ​គឺ​ភាគ​ច្រើន​ទទួល​បាន​ជ័យជម្នះ​ ដូច​ជា​ថ្មីៗ​នេះ​ឈ្នះ​ម៉ារ៉ាតុន​ប្រាក់​លាន​ផង​ដែរ​នៅ​ TOWN។​

ការ​ឡើង​សង្វៀន​ Mas Fight​ នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​លើក​ទី១​ហើយ​សម្រាប់​ រ៉ាដេត​ ការ​ប្រកួត​ប្លែក​ មាន​តែ១​ទឹក​ និង​មាន​រយៈ​ពេល​វែង​រហូត​ដល់​ ៩នាទី​ទៀត​ផង។​ ដូច្នេះ​ចាំ​មើល​ការ​ប្រកួត​លើក​ទី១​ Mas Fight​ ជា​មួយ​កីឡាករ​ល្អ​ក្បាច់​ កាំង ​ម៉េងហុង​ អាច​យក​ជ័យជម្នះ​បាន​ទេ។​

កម្មវិធីប្រកួតរបស់ TOWN

រំលឹក​ដែរ​ថា​ សែន​ រ៉ាដេត​ នឹង​ប្រកួត​លក្ខណៈ​ Mas Fight​ លើក​ទី១​ ជា​មួយ​កីឡាករ​ស្រករ​ក្រោយ​ កាន់ ម៉េងហុង​ នៅ​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​កក្កដា​ ២០២១​ នេះ​លើ​សង្វៀន​ TOWN៕​

វីដេអូហ្វឹកហាត់៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី