មិនធម្មតា! គ្រាន់តែអំបិលហឹរហោះ ធ្វើឱ្យយុវតីវ័យ១៨ សម្រេចទិញសិទ្ធិលក់ម្ជូរក្រឡុក ណាលីន

  • 2021-07-07 10:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហាងម្ជូរ​ក្រឡុក ណាលីន បាន​បើកសម្ពោធ​សា​ខា​ថ្មី​ទី​៨​ របស់​ខ្លួននៅ​រាជធានីភ្នំពេញ គឺ​សា​ខា​អូឡាំពិក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ដែល​កំពុង​តែ​មានការកើន​ឡើង​ឥត​ឈប់ឈរ ក៏ដូច​ជា​ចង់នាំ​យក​រស​ជាតិ​ម្ជូរ រួម​នឹង​​អំបិលម្ទេស និង​ទឹក​ជ្រលក់ចម្រុះរស​ជាតិ​​ពីម្ចាស់​ដើម ឱ្យ​អតិ​ថិ​ជន​​ថ្មី​សាក​ល្បង ក្រោយពី​មានភាពល្បីល្បាញ​ខ្លាំង​​នៅ​ខេត្ត​បាត់​បង។

ការបើកសាខាថ្មីនេះ បានកើតឡើងក្រោមការផ្ដួចផ្តើមគំនិតពីយុវតីម្នាក់មានវ័យត្រឹម១៨ឆ្នាំ ដែលបានទិញសិទ្ធិយីហោ ឬ Franchise ពីហាង ណាលីន ម្ជូរក្រឡុកបាត់ដំបងផ្ទាល់ ដើម្បីបើកហាងជាសាខា ក្រោយពីកញ្ញាបានជាប់ចិត្តនឹងរសជាតិម្ជូរថ្មីៗ និងស្រស់ៗគួរឱ្យស្រក់ទឹកមាត់ រួមទាំងអំបិលម្ទេស និងទឹកជ្រលក់ដ៏ឆ្ងាញ់រហូតដល់ទៅជាង១០០ ស្របតាមរដូវកាល​នៃ​ផ្លែឈើ​របស់ខ្មែរ​យើង​។

កញ្ញា ឡុង សុខរមនា បានបញ្ជាក់ថា ហេតុផលបន្ថែមទៀតក្នុងការបើកហាងថ្មីនេះ ដោយសារតែកញ្ញាមើលឃើញពីប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ហាងម្ជូរ ណាលីន ពិសេសរសជាតិម្ជូរ និងអំបិលម្ទេសដែលប្លែកពីគេ និងកំពុងតែពេញនិយមពីអតិថិជនជាច្រើន ពិសេសអ្នកដែលចូលចិត្តញ៉ាំម្ជូរ។

អំឡុងពេលពិធីសម្ពោធហាងថ្មីសាខាថ្មី និស្សិតឆ្នាំទី១នាសាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស វ័យ១៨ឆ្នាំរូបនេះ បានប្រាប់ សប្បាយ ថា៖ «ក្រោយពីបានភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសា បែបស្រក់ទឹកមាត់ និងគួរឱ្យចង់ញ៉ាំ ក៏ដូចជា មើលពីសក្តានុពល និងការនិយមចូលចិត្តម្ជូរហាង ណាលីន ខ្ញុំក៏បានសម្រេចចិត្តទិញសិទ្ធិ Franchise មកលក់បន្ត»។

កញ្ញាសុខរមនា បានកត់​សម្គាល់​​ថា៖ «ក្រោយ​ពី​ការ​បើក​សាក​ល្បង​តាំងពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ មុន​ពេល​ធ្វើការ​សម្ពោធ ខ្ញុំ​កត់សម្គាល់​ឃើញ​ថា មាន​អតិ​ថិជន​ជា​ច្រើន​បាន​គាំទ្រ និង​បាន​ទិញម្ជូរពី​ហាង​ខ្ញុំ ក៏ដូច​ជា​សរសើរ​មិន​ដាច់ពី​មាត់​​លើរស​ជាតិ​ម្ទេស និង​ទឹក​ជ្រលក់​ជា​ច្រើន​ប្រភេទ ជាពិសេស កន្លែង​ស្អាត ហើយ​​បុគ្គ​លិក​​រួស​រាយ​រាក់​ទាក់​»​​​។

គិត​ត្រឹម​ពេល​នេះ ហាង ណាលីន ម្ជូរ​ក្រឡុកបាត់ដំបង មានសាខា​សរុប​ចំនួន​១៩​ហើយ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​៨​សាខា​នៅ​រាជធានីភ្នំ​ពេញ ហើយ​ហេតុ​ផល​នៅពីក្រោយ​ភាព​ជោគ​ជ័យ​របស់​ហាង​ម្ជូរ​ក្រឡុក​បាត់​បង ណាលីន គឺ​​ដោយ​សារ​តែ​អំបិល​ម្ទេស និងទឹក​ជ្រលក់ មាន​រស​ជាតិ​ប្លែក​ពី​គេ ជា​ច្រើន​រសជាតិ រហូត​ដល់​ទៅ​៤០​មុខ​។

ប៉ុន្តែ ក្នុងចំណោមអំបិលម្ទេស និងទឹកជ្រលក់ជាង​១០០មុខនោះ អំបិលហឹរហោះ គឺជាអំបិលម្ទេសមានប្រជាប្រិយភាព និងលក់ដាច់ខ្លាំងជាង ខណៈដែលអំបិលម្ទេសនេះ មានរសជាតិហឹរខ្លាំងបែបស្រក់ទឹកមាត់ និងឆ្ងាញ់ជាពិសេសសម្រាប់អ្នកចូលចិត្តហឹរខ្លាំង។

កញ្ញា សុខ ដាលីន ម្ចាស់ហាងម្ជូរក្រឡុកបាត់ដំបង បានឱ្យដឹងថា៖ «ក្រោយពីបានបើកអស់រយៈពេល៥ ទៅ៦ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញថា ហាងម្ជូរ ណាលីន ដណ្តើមបានប្រជាប្រិយភាពខ្លាំង ពិសេសហាងទាំងអស់របស់យើងសុទ្ធសឹងអាចរកប្រាក់ចំណូលបានពីចន្លោះទៅ៦០ម៉ឺនរៀល ទៅ១លានរៀលក្នុង១ថ្ងៃ បើទោះបីមានវិបត្តិកូវីដ ១៩ ក៏ដោយ»។

ចំពោះ​គោល​ដៅទៅ​ថ្ងៃ​អនា​គត ហាង​ម្ជូរ ណាលីន ចង់​ពង្រីក​សា​ខា​ឱ្យបាន​២៣​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ក៏​ចង់​លក់ Franchise របស់​ខ្លួន​ទៅកាន់ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ​ផង​ដែរ ដែលដូច​ទៅនឹង​ទស្ស​ន​វិស័យ​របស់កញ្ញា សុខរមនា ដែរ ដោយ​កញ្ញានឹង​បើក​​សា​ខា​ថ្មី​របស់​ខ្លួន ប្រសិន​បើ​ដំណើរការ​អាជី​វកម្មមាន​ភាពល្អ​ប្រសើរ​ដូច​បច្ចុប្បន្ន​។

ម្ចាស់ដើមហាង ណាលីន រូបនេះ បានបន្ថែមទៀតថា ការបង្កើតហាង និងបង្កើតឱ្យមានការលក់សិទ្ធិ Franchise នេះ ក៏មានគោលបំណងបង្កើតមុខរបរដល់ស្ត្រីខ្មែរផងដែរ ក៏ដូចជាលើកស្ទួយវិស័យអាវីវកម្មនៅកម្ពុជា និងផ្ដួចផ្តើមគំនិតឱ្យចេះបង្កើតយីហោដោយខ្លួនឯង មិនថា មុខរបរដូចជាការលក់ម្ជូរនេះក៏ដោយ។

ដើម្បីអបអរដល់ការបើកហាងម្ជូរ ណាលីន សាខាអូឡាំពិកថ្មីនេះ អតិថិជនទាំងអស់ដែលចំណាយប្រាក់ទិញ៥០០០រៀល នឹងទទួលបានអំបិលដោយឥតគិតថ្លៃចំនួន៣មុខ ទិញអស់១០០០០រៀល ហ្វ្រីអំបិល៥មុខ ខណៈដែលទិញអស់២០០០០រៀល ហ្វ្រីអំបិល១កំប៉ុងតូច ខណៈដែលការផ្ដល់ជូននេះ មានរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

ហាងម្ជូរ ណាលីន សាខាអូឡាំពិក មានទីតាំងស្ថិតនៅអគារលេខ៨៨-៨៩ ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយលោកអ្នកអាចទៅកាន់ទីតាំងផ្ទាល់ក៏បាន ឬអាចទាក់ទងទៅកាន់លេខទូរសព្ទលេខ ០៩៣ ២៩ ៨៣ ៩៦ ឬចូលទៅកាន់ផេក Facebook៖ ម្ជូរក្រឡុកណាលីន សាខាអូឡាំពិក

សម្រាប់​ការ​ទាក់ទង​ទិញ​សិទ្ធិ​បើក​សា​ខា​ថ្មីពី​ហាងម្ជូរ ណាលីន សូម​ចូលទៅកាន់៖

  • ហ្វេសបុកផេក៖ Nalin Fruits
  • ឬតាម​រយៈ​លេខ​ទូរសព្ទ ០៨៥ ៧២២ ២២៦​៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី