កាមេរ៉ាជប៉ុនមួយនេះ តម្លៃជិត២ម៉ឺនដុល្លារចម្ងាយដី ១គ.មថតជាប់សា្លកលេខគ្មានព្រិលបន្តិចទេ

  • 2021-07-08 03:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fujifilm ​បាន​អភិវឌ្ឍ​នូវ​ប្រភេទ​កាមេរ៉ា​ឈ្លប​មើល​កម្រិត​ឆ្ងាយ​បំផុត។ កាមេរ៉ានោះម៉ូឌែល SX800 ​ប្រើប្រាស់​មុខងារ Optical Zoom ​កម្រិត 40x រចនា​ឡើង​សម្រាប់​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​អន្តរជាតិ​និង​ទីតាំង​ពាណិជ្ជកម្ម​ធំៗ។

វាបំពាក់​ដោយ​ឡេនប្រវែង ២០ ម.ម ទៅ ៨០០ ម.ម ​អាច​ប្រើប្រាស់​ Digital Zoom កម្រិត ១.២៥x ។ ក្រុមហ៊ុន Fujifilm ​បាន​សង្កត់​ធ្ងន់​ថា ​ប្រភេទ​កាមេរ៉ា​នេះ​អាច​ចាប់​ស្លាក​លេខ​រថយន្ត​ក្នុង​ចម្ងាយ ១ គីឡូម៉ែត្រ​ច្បាស់ដោយគ្មានព្រិលអ្វីបន្តិចទេ។

ចំណុច​ខ្លាំង​របស់​កាមេរ៉ា Fujifilm ខាងលើ បើធៀប​នឹង​ស្លាកយីហោ​ដទៃ​ធ្លាប់​ផលិត​ប្រភេទ​កាមេរ៉ា​ស្រដៀង​គ្នា​នេះ វាលេចធ្លោជាងគេត្រង់​ថា​ម៉ូឌែល SX800 មាន​ល្បឿន Autofocus លឿន​ប្រើ​ពេល​ត្រឹម ០,៣ វិនាទី មានមុខងារ​ទប់​លំនឹងនិង​ប្រព័ន្ធ Image Processing ​។ កាន់តែពិសេស​នោះ ថត​នៅ​ពេល​យប់ អាច​ដំឡើង​កម្រិត ISO ដល់ ៨១៩ ២០០ អាចផលិត​គុណភាព​រូប​ឲ្យ​កាន់​តែ​ច្បាស់ល្អ។

ប៉ុន្មាន​ឈុត​ដែល​បង្អួត​ក្នុង​វីដេអូ​ផ្សព្វផ្សាយ ​មាន​តាំង​ពី​ការ​ចាប់​យក​ទីតាំង​របស់​មនុស្ស​នៅ​ចម្ងាយ ១,៥ គីឡូម៉ែត្រក៏​ដូច​ជា​ការ​ផ្តិត​យក​ទេសភាព​នៃ​អគារ Tokyo Tower នៅ​ចម្ងាយ ៣ គីឡូម៉ែត្រ ​និង​សំខាន់​បំផុត​ដូច​បញ្ជាក់​ខាង​លើ​ការ​ចាប់​យក​ស្លាក​លេខ​រថយន្ត​នៅ​ចម្ងាយ ១ គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​ឈរ​ជើង។

​ចំពោះ​តម្លៃ​ដាក់​លក់កាមេរ៉ាចាប់ល្បឿន Fujifilm SX800 មួយនេះក្បែរ២មុឺនដុល្លារឯណោះគឺ ១៩៩៩៥ ដុល្លារ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា