ខ្លាំងមែន! Nokia ប្រឡូកក្នុងវិស័យទូរគមនាគមន៍ម្ដងផលិតស៊ីមអេឡិចត្រូនិច eSIM និង iSIM
- 2021-07-09 09:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! Nokia ប្រឡូកក្នុងវិស័យទូរគមនាគមន៍ម្ដងផលិតស៊ីមអេឡិចត្រូនិច eSIM និង iSIM
ចន្លោះមិនឃើញ
ក្រុមហ៊ុនបណ្ដាញគមនាគមន៍ Nokia ទើបនឹងប្រកាសឲ្យដឹងពីផលិតផលបង្កើតថ្មីសន្លាងរបស់ខ្លួនគឺ ស៊ីមអេឡិចត្រូនិច eSim និង iSim កាលពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ កន្លងទៅ។
បច្ចេកវិទ្យា Innovations នៃស៊ីមកាតទាំងពីរប្រភេទនេះកំពុងក្លាយជាតម្រូវការខ្ពស់បំផុតនៃពិភពលោកបច្ចេកវិទ្យាជំនាន់អ៊ឺនធើណិត 4.0 ហើយនេះក៏ជាការប្រកាសជំហរប្រឡូកក្នុងអាជីវកម្មថ្មីរបស់ NOKIA ។
ដូចអ្នកទាំងអស់គ្នាដឹងរួចមកហើយថា ស៊ីមកាតប្រភេទដក-ដាក់ក្នុងទូរសព្ទសព្វថ្ងៃនេះ កំពុងជិតក្លាយជារបស់វត្ថុបុរាណហើយ ដោយសារតែការវិវឌ្ឍន៍លឿនរហ័សពេក នៃបន្ទះឈីបជំនាន់ចុងក្រោយបំផុតលើស្មាតហ្វូន។
ជាក់ស្ដែងគឺបច្ចេកវិទ្យា eSIM ត្រូវបាន Apple ប្រកាសប្រាប់ពិភពលោកមុនគេថា ខ្លួនបានដាក់វាក្នុងស្មាតហ្វូនស្រាប់តែម្ដង មិនត្រូវការស៊ីមកាតប្រភេទដក-ដាក់ ចំពោះម៉ូឌែល iPhone ខ្ពស់ៗទៀតទេ។
iSIM នឹងក្លាយជាឧបករណ៍ជំនួយទុកដូចជា Digital ID ឲ្យអ្នកប្រើប្រាស់មានជម្រើសច្រើន និងអាចគ្រប់គ្រងរាល់ឧបករណ៍អេឡិចត្រូនិចនានាបានងាយស្រួល ថែមទាំងមានសុវត្ថិភាពខ្ពស់ផងដែរ។
លើសពីនេះទៀត បច្ចេកវិទ្យា eSIM និង iSIM របស់ NOKIA នឹងជួយទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យានានាឲ្យដំណើការកាន់តែល្អជាងមុន លឿនរហ័ស និងការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀតទាំង 5G mobile និង IoT-Internet of things ជាដើម។
ត្បិតថាបែបនេះក៏ពិតមែន តែគ្រប់ Nokia Phone ទាំងអស់នៅមិនទាន់ឃើញមានម៉ូឌែលជំនាន់ចុងក្រោយបង្អស់ណាមួយបំពាក់ eSIM ឬ iSIM នេះនៅឡើយទេ៕ ប្រភព៖ Nokia/news៕