​គួរ​​​​​ប្រើ​ iOS 8 ជំនាន់​ 8.0.1 ឬ​រង់​ចាំ​ជំនាន់​ 8.0.2 មក​ដល់?

  • 2014-09-25 23:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​​ Apple បាន​បញ្ចេញ​កំណែ​ប្រែ​ iOS 8 ជំនាន់​ 8.0.1 រួច​មក​ឃើញ​ថា​​មាន​​បញ្ហា​កំពុង​កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ស្ទើរ​ទាំង​អស់​នៅ​ពេល​ពួក​គេ​ update ​ឡើង​ពី​ iOS 8។ បញ្ហា​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ដែល​កើត​ឡើង​នៅ​លើ​ iOS 8 Version 8.0.1 ​មាន​ដូច​​ជា​ ទូរសព្ទ​ដំណើរ​ការ​មិន​សូវ​រលូន​ App មួយ​ចំនួន​គាំង​ប្រើ​មិន​កើត​ ​ ទូរសព្ទ​គ្មាន​សេវា ហើយ​ជា​ពិសេស​វា​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ Touch ID ​ទៀតផង។​

ជាក់ស្ដែង​ការ​សិក្សា​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការiOS 8 បាន​បង្ហាញ​ថា​វា​ (iOS 8) បាន​បណ្ដាល​ឲ្យ​កម្ម​វិធី​ជា​ច្រើន​នៅ​លើ ​iPhone មាន​បញ្ហា​បើ​គិត​ជា​ភាគរយ​គឺ​មាន​រហូត​ដល់​ទៅ​៣,៥៦ភាគរយ ​ខណៈ​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​(iOS 7) មាន​បញ្ហា​ត្រឹម​តែ ២​ភាគ​រយ​ប៉ុណ្ណោះ។​

នៅ​​ក្នុង​តារាង​ខាង​លើ​បាន​បង្ហាញ​ថា ​​មិន​ត្រឹម​តែ​ត្រកូល ​iPhone ស៊េរី​ចាស់​ៗ​ទេ​ដែល​ដំណើរ​ការ​មិន​ស្រួល សូម្បី​តែ​iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល(iPhone 6/6 Plus) ក៏​ជួប​បញ្ហា​នេះ​ដូច​គ្នា​នេះ​ដែរ។​ ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​តារាង​​ខាងក្រោម​​អញ្ចឹង  iPhone 6 មាន​បញ្ហា(កម្មវិធី​​ដំណើរ​ការ​មិន​ស្រួល) រហូត​ដល់​ទៅ ២,៦៣ភាគ​រយ ​រី​ឯ ​iPhone 6 Plus មាន​ចំនួន ២,១១ភាគរយ​។ ដោយ​ឡែក​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ ​iPhone ស៊េរី​ចាស់​ៗ​រួម​ទាំង​ iPhone 5S ផង​នោះ​​មាន​​​រហូត​ទៅ​ដល់​ ៣,៥៧ភាគរយ​។​

ការ​សិក្សា​ដដែល​នោះ​ក៏​បាន​ព្រមាន​ដល់​អ្នក​ប្រើ​ប្រាស់​ iPhone ទាំង​អស់​ជា​ពិសេស​ម្ចាស់​iPhone 4S​ កុំ​ទាន់​ធ្វើ​ការ​Update ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ព្រោះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ទូរសព្ទ។

ជុំវិញ​បញ្ហា​នេះ​​​ Apple បាន​​​ណែនាំ​​ឱ្យ​អតិថិជន​ទាំង​អស់​ដែល​កំពុង​ប្រើ​ iOS 8 ជំនាន់​ 8.0.1 ​​ទម្លាក់​មក​ត្រឹម​​ iOS 8 ធម្មតា​វិញ។ ​ក្រៅ​ពី​ការ​បង្ហាញ​ដំណោះ​ស្រាយ​ដ៏​សាមញ្ញ​មួយ​នេះ​ Apple ក៏​គ្រោង​នឹង​ធ្វើ​កំណែ​ប្រែ​ iOS 8 ដល់​ជំនាន់​ 8.0.2 ដើម្បី​អាច​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នា​ពេល​នេះ។

​ដើម្បី​ប្ដូរ​ពី​ iOS 8 ជំនាន់​ 8.0.1 ទៅ​កាន់​ iOS 8 ​សូម​អនុវត្តន៍​តាម​វីដេអូ​ខ្លី​ខាង​ក្រោម៖​

http://youtu.be/hZkyIJ9hY-A

​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ Apple នឹង​ដាក់​ឱ្យ​ update ទៅ​កាន់​ iOS 8 ជំនាន់​ 8.0.2 បាន​ហើយ៕

អាន៖ Bitlockerសោ​កង់​វ័យ​ឆ្លាត​អាច​ឲ្យ​អ្នក​ចាក់​​ពី​ចម្ងាយ​តាម​ Smartphone បាន

ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ & ប៉ែត​ ផានិត ​ប្រភព៖​ idownloadblog

អត្ថបទថ្មី