ថ្ងៃនេះឯកឧត្ដម​ ហ៊ុន​ ជា​ ទៅលេងធីម៉ា​ដល់ផ្ទះកឺៗ​ និងបញ្ចេញអារម្មណ៍ពិតបែបនេះ

  • 2021-07-10 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសម្លឹងមើលទៅទឹកមុខរបស់ធីម៉ា (TMA) តោរបស់កឺៗនោះ ពិតជាហាក់បង្ហាញនៅស្នាមញញឹម សប្បាយចិត្ត ដោយថ្ងៃនេះខ្លួនមានសំណាងណាស់ដោយបាន ឯកឧត្តម ហ៊ុន ជា មកលេង សួរសុខទុក្ខដល់ផ្ទះតែម្ដង។ នេះដោយយោងតាមការបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តម ហ៊ុន ជា នាថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ជា បានបញ្ជាក់យ៉ាងដូច្នេះផងដែរថា «សត្វតោរបស់ជនជាតិចិនឈ្មោះថា ធីម៉ា គឺគេមានអត្តចរិតស្លូត មិនកាចសាហាវនោះទេ តែក៏ត្រូវមើលថែនឹងការពារដែព្រោះវាជាសត្វ។ ឯកឧត្តម ហ៊ុន ជា បានបន្ថែមថា ស្រលាញ់សត្វត្រូវដឹងនឹងស្វែងយល់ពីអារម្មណ៍សត្វអោយបានច្រើននឹងចេះឲ្យអាហារ ទៅគេឲ្យបានទៀងទាត់នឹងឆ្អិនផង»។

គួរជម្រាបថា សត្វតោដែលត្រូវបានម្ចាស់ដាក់ឈ្មោះឱ្យថា ធីម៉ា (TMA) បានដឹកមកដល់ផ្ទះរបស់ជនជាតិចិន នៅរាជធានីភ្នំពេញវិញហើយនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីមានការជួយអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យបុរសជនជាតិចិន អាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីចុងខែមិថុនា។ ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានណែនាំឱ្យម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាងផងដែរ៕

ប្រភពរូបភាព៖ ឯកឧត្តម ហ៊ុន ជា

អត្ថបទដោយ : Su In