ចម្លែកពេកហើយ! តារាស្រី២ដួងនេះ ជួបសោកនាដកម្មដូចគ្នាមិនធ្លាប់មានក្នុងចង្កោមអ្នកសិល្បៈខ្មែរ
- 2021-07-12 07:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែកពេកហើយ! តារាស្រី២ដួងនេះ ជួបសោកនាដកម្មដូចគ្នាមិនធ្លាប់មានក្នុងចង្កោមអ្នកសិល្បៈខ្មែរ
ចន្លោះមិនឃើញ
សោកនាដកម្ម កើតចេញពីជំងឺកូវីដ-១៩ បានធ្វើឲ្យសិល្បករ-សិល្បការិនីខ្មែរ និងសមាជិកគ្រួសារពួកគេ ស្លាប់ និងឆ្លងជាច្រើននាក់។ ស្ថិតនៅក្នុងស្ថានភាព នៃអត្រាឆ្លងមិនទាន់ធ្លាក់ចុះក្រោមខ្ទង់រយនាក់នៅឡើយក្នុង១ថ្ងៃ មានតារាច្រើនណាស់ បង្ហាញពីការបង្កើនការប្រុងប្រយ័ត្ន ហើយតារាខ្លះនៅដក់ជាប់រឿងរ៉ាវឈឺចាប់កើតចេញពីបញ្ហានេះ។
ដោយមិនរាប់បញ្ចូលករណីស្លាប់របស់តារាសម្ដែងភេទទី៣ឈ្មោះ សុភា ណុប ហៅម៉ែពាង និងDj ប៊ូម ដោយសារជំងឺកូវីដ-១៩ គេនៅចាំបានថាក្នុងឆ្នាំ២០២១ នេះ ជំងឺផ្លូវដង្ហើមដ៏កំណាចកូវីដ-១៩ បានឆក់យកជីវិតរបស់អ្នកម្ដាយតារាកំប្លែងក្នុងក្រុមនាយក្រឹម គឺកញ្ញា អ៊ិន ស្រីពីន និងតារាចម្រៀងប្រចាំនៅផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត។
បង្ហាញពីក្ដីស្រឡាញ់ និងអាណិតអាសូរចំពោះម្ដាយ កញ្ញា វី ឌីណែត បានសម្រក់ទឹកភ្នែក និងនិយាយអួលដើមករតាមបណ្ដាញសង្គមFacebook ជាច្រើនដង ហើយតែមទាំងបានបង្ហោះសារថា៖"ម៉ាក់ខូចហើយ ក៏មិនអាចឃើញសូម្បីតែសព។ ខ្ញុំក៏មិនអាចចេញទៅធ្វើបុណ្យឲ្យម៉ាក់បាន...សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់បានទៅកាន់សុគតិភពផងចុះ"។
ចំណែកតារាកំប្លែង អ៊ិន ស្រីពីន វិញ។ កាលណោះនាងបានត្រឹមតែយំស្រែកពីចម្ងាយ ហើយបានអំពាវនាវយ៉ាងទទួចតាមបណ្ដាញសង្គមដល់គ្រូពេទ្យជំនាញឲ្យជួយខ្នះខ្នែងសង្គ្រោះជីវិតម្ដាយនាងផងដែលកំពុងស្ថិតនៅក្នុងស្ថានភាពវាយលុកខ្លាំងពីជំងឺកូវីដ-១៩ ប៉ុន្ដែដោយសារស្ថានភាពធ្ងន់ធ្ងរពេកម្ដាយនាងក៏បានស្លាប់៖"ម្ដាយរបស់ខ្ញុំគាត់រឹងមាំណាស់ គ្រាន់តែគាត់មានជំងឺលើសឈាមប្រចាំកាយតិចប៉ុណ្ណោះ មិនគួរគាត់ទៅចោលខ្ញំលឿនដល់ថ្នាក់នេះទេ"។
ត្បិតថាករណីមរណភាពទាំង២នេះ បានកើតឡើងតាំងពីដើមខែមីនា ឆ្នាំ២០២១ ប៉ុន្តែគេទើបតែចាប់អារម្មណ៍លើស្ថានភាពបាត់បង់អ្នកម្ដាយជាទីស្រឡាញ់របស់តារាស្រីទាំង២ដួងនេះ។ អ្នកម្ដាយដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នោះ គឺមានភាពដូចគ្នាចំនួន៦ចំណុច។
១/ស្លាប់ក្នុងវ័យ៦២ឆ្នាំដូចគ្នា ២/ស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចគ្នា ៣/ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដូចគ្នា ៤/ស្លាប់ក្នុងខែមីនា ឆ្នាំ២០២១ ដូចគ្នា ៥/មានមាឌធំ ធាត់ និងមានជំងឺលើសឈាមប្រចាំកាយដូចគ្នា និងទី៦/មុនដាច់ខ្យល់ស្លាប់ពុំមានកូន ឬសាច់ញាតិណាម្នាក់បាននៅក្បែរឡើយ។
ចំណែកតារាស្រីទាំង២វិញ ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ត្បិតថាមានជំនាញផ្សេងគ្នាខាងសិល្បៈ តែតារាស្រីទាំង២ដួងនេះ មានរូបសម្បត្តិស្រស់ស្អាត ផូរផង់ដូចគ្នា។ ទី២ពេលម្ដាយរៀបនឹងដាច់ខ្យល់ស្លាប់ តារាស្រីទាំងពីរដួងនេះ បានត្រឹមតែទទួលដំណឹងដ៏ក្ដុកក្ដួល និងយំសោកសង្រេងពីចម្ងាយដោយកាលណោះ វី ឌីណែត ជាប់សម្រាក និងព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke។ រីឯកញ្ញា អ៊ិន ស្រីពីន វិញ ជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងមណ្ឌលមួយ៕