មិន​លេង​សើច​ទេ! អតីត​ពិធីការិនី ឈិន ច័ន្ទសុធារី បាត់​មុខ​ច្រើន​ឆ្នាំ ត្រឡប់​មកវិញ ស្ពាយ​ងារលោកជំទាវ!

  • 2021-07-16 06:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតពិធីការិនីល្បីឈ្មោះអ្នកនាង ឈិន ច័ន្ទសុធារី ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបាត់មុខមួយរយៈក្នុងរង្វង់សិល្បៈ ដោយត្រឡប់មកវិញស្ពាយងារជា លោកជំទាវ ដែលនេះយោងទៅតាមគណនីហ្វេ សប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានបញ្ជាក់យ៉ាងដូច្នេះ។

នៅប៉ុន្មានម៉ោងមុននេះលោក អ៊ឹម ជីវ៉ា បានបង្ហោះខ្លឹមសារយ៉ាងវែង ដោយភ្ជាប់ជាមួយរូបថតជាច្រើន សន្លឹកជាមួយអ្នកនាង ច័ន្ទសុធារី ក្នុងកម្មវិធីបុកគ្រឺះត្រៀមសាងសង់ផ្ទះល្វែងរបស់ពិធិការរូបនេះ។ អ្វីដែល ធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺអ្នកនាង ឈិន ច័ន្ទធារី ទើបទទួលបានងារជាលោក ជំទាវ ក្រោយបាត់មុខសិល្បៈជាង៣ឆ្នាំមកនេះបន្ទាប់ពីផ្ទុះរឿងបែកបាក់គ្រួសារ។

យ៉ាងណាមិញបើទោះជាស្ពាយឈ្មោះជាស្ត្រីមេម៉ាយ នឹងមិនឈរជើងលើវិថីសិល្បដូចមុនមែនពិត ប៉ុន្តែអតីតពិធិការនីរូបនេះហាក់កាក់កបខ្លាំងជាមួយការងាររកស៊ី ដែលថ្មីៗនេះលោកជំទាវ ច័ន្ទសុធារី ទើបតែ ប្រកាសបើកពិធីបុកគ្រឹះគម្រោងសាងសងផ្ទះល្វែង រួមជាមួយដៃគូលោក កែវ ពិសិទ្ធ ពិសេសជាងនេះទៅទៀតនោះតារាស្រីរូបនេះក៏ទើបតែទទួលបានងារ ជាលោកជំទាវ ថែមទៀតផង៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម
អត្ថបទថ្មី