បង្ហាញមុខតារាជប៉ុនកើតឆ្នាំ ១៩៩៦ ម្ចាស់សម្រស់ត្របកភ្នែក ២ជាន់ បច្ចុប្បន្នជាបុគ្គលល្បីប្រចាំប្រទេស

  • 2021-07-16 06:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា​ Mackenyu Arata គឺជាតារា​ជប៉ុន-អាមេរិកដែល​កើត​នៅ Los Angeles​។ តាមពិត​លោក​ក៏មាន​ឈាម​ជ័រជាអ្នក​សិល្បៈដែរ ដោយ​មាន​ឪពុកជា​តារា​សម្ដែងជើងចាស់ ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងជាអ្នកក្បាច់គុន Sonny Chiba​។

បច្ចុប្បន្ន​កំលោះ​វ័យ ២៤ឆ្នាំ​នេះ​ បាន​បន្ត​កេរ្តិ៍ឈ្មោះ​ឈាម​ជា​អ្នក​សិល្បៈ តពីឪពុក ដោយ​លោក​កំពុង​សាង​ស្នាដៃ​ជា​បន្តបន្ទាប់​លើវិថី ហើយជា​លទ្ធផល​ក៏​ទទួល​បាន​ជោគជ័យ​ហូរហែ​ដែរ រហូត​ក្លាយជា​តារា​ល្បី​ដូចពេលនេះ។

សមត្ថភាព​ផ្នែក​ប្រាស្រ័យទាក់ទង​វិញ ក្រៅពីភាសាជប៉ុន តារាប្រុសកម្ពស់ ១៧៦សង់ទីម៉ែត្រ​នេះក៏អាច​និយាយ​ភាសាអង់គ្លេសបាន​យ៉ាង​ស្ទាត់ដែរ។ សព្វថ្ងៃលោកទទួល​ការងារ​ ២​កន្លែង​បានន័យ​ថា​ទាំងក្នុងប្រទេសជប៉ុន និង​ LA ដោយគ្រាន់តែ​បែងចែកពេល​វេលា​ឲ្យបាន​ច្បាស់លាស់ទៅតាមកាលវិភាគ។

សមត្ថភាពអស្ចារ្យផ្នែក​សិល្បៈវិញ Mackenyu ធ្វើ​បាន​យ៉ាងល្អ​រហូត​មាន​ឱកាស​បាន​ចូល​សម្ដែង​ក្នុង​ពិភព Hollywood កាល​ពីឆ្នាំ​ ២០១៨ ក្នុងរឿង «Pacific Rising Uprising»​ ហើយពេល​នោះ​លោកដើរតួ​ជា Cadet Ryoichi​។

ក្រៅពីនេះអ្វី​ដែល​មិនអាច​ប្រកែក​បាន​ គឺ​ភាពស្រស់សង្ហា​បែប​យុវវ័យ​ដែល​ធ្វើឲ្យនារីជា​ច្រើនសារភាព​ចំៗថាលង់ស្នេហ៍៖

អត្ថបទថ្មី