រីករាយណាស់ កុមាររបស់មូនិធិកុមារកម្ពុជាបានអំណោយសៀវភៅសិក្សាជាង ២ពាន់ក្បាល

  • 2021-07-16 08:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅសិក្សាចំនួន ២៤០០ ក្បាលដែលជាអំណោយរបស់ Monument Books និងក្រុមហ៊ុន McGraw-Hill Asia នឹងទៅដល់ដៃកុមារនៅមូលនិធិកុមារកម្ពុជារបស់លោក ស្កុត នែលស៊ុន។

ពិធីប្រគល់សៀវភៅដល់ក្រុមការងារមូលនិធិកុមារកម្ពុជាកាលពីព្រឹកមិញ

សៀវភៅសិក្សាចំនួន ២៤០០ ក្បាលនោះមានឈ្មោះថា« Going Places » គឺជាសៀវភៅពោរពេញដោយភាពសប្បាយរីករាយ និងជម្រុញ ដែល៦ កម្រិត សម្រាប់កុមារដែលរៀនភាសាអង់គ្លេសថ្នាក់ដំបូង។ សៀវភៅនេះបានបង្កើតឡើងជាវគ្គសិក្សាភាសាអង់គ្លេសថ្នាក់បឋមសិក្សា ដើម្បីឲ្យសិស្សមានជំនាញស្តាប់ និងនិយាយក្នុងបរិបទជំងឺកូវីដកំពុងរីករាលដាលនៅកម្ពុជា។ នេះជាមធ្យោបាយល្អនិងជម្រុញក្នុងការរៀនភាសាអង់គ្លេសថ្នាក់មូលដ្ឋាន វាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កុមារដែលស្ថិតក្រោមការយកចិត្តទុកដាក់របស់មូលនិធិកុមារកម្ពុជា។

កញ្ញា ម៉េង ម៉ារីលីន ប្រធានទីផ្សារ ម៉ូនូមែនប៊ុក ក្នុងពិធីប្រគល់សៀវភៅដល់ក្រុមការងារមូលនិធិកុមារកម្ពុជាកាលពីព្រឹកមិញ

កញ្ញា ម៉េង ម៉ារីលីន ប្រធានទីផ្សារ ម៉ូនូមែនប៊ុក លើកឡើងថា «ខ្ញុំស្គាល់ ស៊ី ស៊ី អេហ្វតាំងពីខ្ញុំធ្វើការស្ម័គ្រចិត្តនៅទីនោះ ពេលខ្ញុំរៀននៅសាលា អាយ អេស ភី ភី ដូច្នេះខ្ញុំដឹងច្បាស់អំពីការងារដែលមិនគួរឱ្យជឿដែលពួកគាត់ធ្វើ និងភាពខុសគ្នាគួរឱ្យកត់សម្គាល់សម្រាប់កុមារដែលរស់នៅស្ទឹងមានជ័យដែលជាសហគមន៍ក្រីក្រ។ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការផ្តល់ការអប់រំកម្រិតពិភពលោកដល់កុមារនៅទីនោះពិតជាមានសារៈសំខាន់ណាស់ ហើយនេះជាមូលហេតុដែល Monument Books និង McGraw-Hill Asia ពេញចិត្តក្នុងការបន្តគាំទ្រកម្មវិធីរបស់ពួកគាត់»។

សូមបញ្ជាក់ថានេះជាការបរិច្ចាគលើកទី៣ហើយសម្រាប់ ម៉ូនូមែនប៊ុក ដោយលើកទី១បរិច្ចាគសៀវភៅមានចំនួន៣០០០ក្បាល លើកទី២ ១៨០០ក្បាល និងលើកទី៣នេះ ២៤០០ក្បាល។

ម៉ូនូមែនប៊ុក នឹងបន្តចែកចាយសៀវភៅដែលនៅសល់ជាបន្តបន្ទាប់ទៀតជាមួយដៃគូ ក្រុមហ៊ុន និងអង្គការផ្សេងៗដើម្បីធ្វើយ៉ាងណាជួយដល់សិស្សានុសិស្សដែលកំពុងខ្វះខាតទាំងនោះឲ្យបានកាន់តែច្រើន៕

ពិធីប្រគល់សៀវភៅដល់ក្រុមការងារមូលនិធិកុមារកម្ពុជាកាលពីព្រឹកមិញ
អត្ថបទថ្មី