UniDry ថ្មី កាន់តែពិសេសជាងមុន រួមជាមួយ​សំណាងឈ្នះជាង ៧៥០០ រង្វាន់

  • 2021-07-17 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រកន្លងមក UniDry បានណែនាំអ្វីថ្មីៗពិសេសៗជូនដល់បងប្អូនទាំងអស់គ្នា។

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ UniDry មានព្រឹត្តិការណ៍ឌីជីថលឡាយផ្ទាល់នៅលើផេក UniDry Cambodia ដើម្បីចាប់ផ្តើមដំណើរការរូបរាងកញ្ចប់ថ្មីរបស់ UniDry Pants ពណ៌លឿង និងធ្វើការណែនាំវត្តមានសមាជិកថ្មី UniDry ស្តើងបំផុត ទន់បំផុត UniDry Ultra Thin Ultra Soft រួមជាមួយនិងការផ្តល់ជូនកម្មវិធីផ្សងសំណាង ជាង ៧៥០០ រង្វាន់ ដល់អតិថិជនរបស់ខ្លួន។

លោក Terry Tai នាយកនិងប្រធានគ្រប់គ្រង Taisun Holding Group បានធ្វើការប្រកាសគម្រប់ខួប ២០ ឆ្នាំរបស់ UniDry នៅអាសុី ដែលបានសម្រេចគោលដៅដ៏ អស្ចារ្យក្នុងការបម្រើកុមាររាប់លាននាក់ទូទាំង ២០ ប្រទេសជុំវិញពិភពលោក។ ជាមួយនិងគុណតម្លៃស្នូល «ការរីកចម្រើនទាំងអស់គ្នា» រាល់ផលិតផល UniDry គឺផលិតដោយបច្ចេកវិទ្យាស្តង់ដារពិភពលោក គុណភាពខ្ពស់ មានទំនុកចិត្តនិងនាំមកនូវបទពិសោធន៍ជីវិតដ៏ល្អប្រសើរជាមួយនឹងក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការមើលថែជារៀងរាល់ថ្ងៃយប់ដល់កូនជាទីស្រឡាញ់របស់អតិថិជនគ្រប់គ្នា។

UniDry Pants ពណ៌លឿង រូបរាងកញ្ចប់ថ្មី ស្អាតជាងមុន ពិសេសជាងមុន អាចស្រូបទឹកច្រើងជាងមុនរហូតដល់ ២០% ផ្ទៃទន់ជាងមុន និងស្តើងជាងមុន។ ចំណែកឯសមាជិកថ្មី UniDry ស្តើងបំផុត ទន់បំផុត UniDry Ultra Thin & Ultra Soft ត្រឹមតែ ៤ម.ម។ អ្វីដែលកាន់តែពិសេសនោះគឺ ការការផ្តល់ជូនសំណាងឈ្នះរង្វាន់ជាង ៧៥០០ រង្វាន់ក្នុងកញ្ចប់តែម្តង រួមមាន៖

  • ឡានអាគុយ ៥០០ រង្វាន់

  • ម៉ូតូអាគុយ ១០០០ រង្វាន់

  • ខោទឹកនោម UniDry ៦០០០ រង្វាន់

ការផ្សងសំណាងកាតឈ្នះរង្វាន់នេះនឹងផុតកំណត់នៅចុងឆ្នាំ ២០២១ សម្រាប់រាល់ការទិញ UniDry គ្រប់ប្រភេទលើកលែងតែ UniDry ប្រភេទស្លៀក Premium។

បញ្ជាក់៖

  • ប្រសិនបើអ្នកឈ្នះ ខោទឹកនោម អាចប្តូររង្វាន់ជាមួយកន្លែងលក់ UniDry នៅជិតលោកអ្នក។

  • ប្រសិនបើឈ្នះជារង្វាន់ឡានអាគុយ និងម៉ូតូអាគុយ សូមទំនាក់ទំនងទៅកាន់ លេខលេខទូរស័ព្ទ 023 977 805 / 011 626 879 ឬទំព័រហ្វេសប៊ុក UniDry Cambodia។

ចុច Like ទំព័រ ហ្វេសប៊ុកផ្លូវការ UniDry Cambodia ដេីម្បីទស្សនា និងតាមដាន ព័ត៌មានថ្មីៗ៖ https://www.facebook.com/Number1ForBabies

អត្ថបទពេញនិយម