Eunhye លើកយកព័ត៌មានស្នេហាដ៏ល្បីរវាងនាង និង Jongkook មកនិយាយឲ្យគ្រប់គ្នាដឹង

  • 2021-07-19 02:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ពេល​ពិសេស​មួយដែល Yoon Eunhye រៀមច្បង​តារា​ K-Pop ជំនាន់មុន និង​ជា​តារាសម្ដែង​បច្ចុប្បន្ន ចូលរួម​កម្មវិធី​ "Ask Us Anything” របស់ JTBC រួមគ្នាជាមួយនឹងមិត្តរួមជំនាន់មាន Jun Jin និង​ Andy (SHINHWA) ក៏ដូចជា Kan Miyeon អតីតមិត្តរួមក្រុម Baby V.O.X​។

អំឡុងពេល​ជជែករឿងរ៉ាវជា​ច្រើន Eun Hye ក៏ត្រូវ​បាន​គេសួរ​នាំរឿងទំនាក់ទំនង​ស្នេហារបស់នាង​ជាមួយ​នឹង​ Kim Jongkook កាល​ពីពេល​ចូលរួមកម្មវិធី "X-Man” កា​ល​ពីប៉ុន្មាន​ឆ្នាំមុន។ ពេល​ចូលរួមកម្មវិធីពេលនោះ វគ្គ​មួយដែល​ល្បី​ពេញ​ពិភពសិល្បៈគឺ​ពេល​ Jongkook បង្កើតភាពស្និទ្ធស្នាល​ខ្លាំង​ជាមួយនឹង Eunhye ពេល​លេង​ហ្គេម ដោយយកដៃខ្ទប់ត្រចៀក។

ទាក់ទង​នឹង​ឈុត​នេះ​ Eunhye សារភាពថា​ «បេះដូងខ្ញុំ​លោតចង់គាំងពេលនោះ»​។ នាង​បន្តថា «ខ្ញុំមាន​សំណួរគេសួរមក​ច្រើន​ថា ពួកយើង (Eunhyeនិង Jongkook) ពិតជា​ទាក់ទង​គ្នា​មែនឬយ៉ាងណា? ហើយហេតុអ្វី​ពួកយើងមិនស្រឡាញ់គ្នាទៅ?​»

Yoon Eunhye ក៏បាន​និយាយ​ដែរថា​ សូម្បីប៉ាម៉ាក់របស់​នាង​ក៏សួរ​ថា​ រឿងនេះ​ពិតមែនឬអត់ដែរ។ នាង​ថា​ «ខ្ញុំគិតថា​ប៉ាម៉ាក់ខ្ញុំក៏សាទរឲ្យវា​ក្លាយជា​ការពិតដែរ»​។

តារាស្រី​រូបនេះ​បន្តថា​ Kang Hodong ក៏ជា​អ្នកដែល​ស្ថិតក្នុង​កម្មវិធី "X-Man” និង​សាទរពីរឿងនេះដែរ។ នាង​ថា៖ «គាត់ប្រាប់ខ្ញុំថា បើយើង (នាង និង Jongkook) រៀបការ គាត់នឹង​ឲ្យលុយយើង ១០លានវ៉ុន (ខ្ទង់ ៨ ៧៣០ដុល្លារ) ទុកជា​ចំណងដៃអបអរសាទរ។ ពេល​ហ្នឹង​ចំនួន​លុយ​ប៉ុណ្ណឹង​ ពិតជា​ច្រើនណាស់សម្រាប់ខ្ញុំ។ គាត់ក៏បាន​និយាយដែរថា​ គាត់នឹង​ឲ្យខ្សែក្រវ៉ាត់ដែល​បាន​ពី​ការ​ប្រកួត Ssireum មក​ពួកយើងទៀត។ ខ្ញុំ​គឺជាអ្នកគាំទ្រផ្កាប់មុខហ្មងកាលហ្នឹង អ៊ីចឹង​ខ្ញុំ​ពិតជា​ចង់បាន​ខ្សែក្រវ៉ាត់នោះណាស់»​៕

ទស្សនាវីដេអូដូចខាងក្រោម៖​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី