ឡៅ ចិត្រា​ មុន​ក្រោយ​គង់​តែ​ប៉ះ​គ្នា​ទៀត​ទេ​ ឥលូវ​ជួប​ហើយ​អាទិត្យ​នេះ​សងសឹក​ ផល​ សោភ័ណ្ឌ​

  • 2021-07-21 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ធ្លាប់គិត​ថា​មុន​ក្រោយ​ដឹង​តែ​នឹង​បាន​ប៉ះ​គ្នា​ទៀត​ហើយ​ ឥលូវ​សប្ដាហ៍​នេះបាន​ជួប​មែន​គឺ​ជំនួប​សងសឹក​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ ផល​ សោភ័ណ្ឌ​ ក្នុង​កម្មវិធី​ Kun Khmer All Star។

ចិត្រា​ ពេលចាញ់ ផល សោភ័ណ្ឌ

ឡៅ ចិត្រា​ បាន​លើក​ឡើង​ក្នុង​ផេក​លោក​ ស៊ន​ អេលីត​ ថា​ពី​មុន​ធ្លាប់​ចាញ់​រៀមច្បង​ ផល​ សោភ័ណ្ឌ​ ១ដង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ធ្លាប់​គិត​ថា​នៅ​ពេល​ណា​មួយ​នឹង​បាន​ជួប​គ្នា​ជា​ថ្មី​ហើយ​ឥលូវ​នេះ​ក៏​ដូច​ការ​គិត​មែន។​

សោភ័ណ្ឌ ឈ្នះខ្សែក្រវាត់លើ ចិត្រា

ចំពោះ​ការ​ត្រៀម​ខ្លួន​វិញ​ ចិត្រា​ បញ្ជាក់​ថា​ហ្វឹកហាត់​បាន​ល្អ​គ្រប់គ្រាន់​តែ​ម្ដង​ ពោល​ចាំ​តែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ ខាន​ប្រកួត​យូរ​បែប​នេះ​ប្អូន​ប្រុស​របស់​ ចន្ទ្រា ​បារម្ភ​ការ​ចេញ​ស្នៀត​ខ្លាច​នៅ​យឺត។​ ក្នុង​ជំនួប​សងសឹក​នេះ​ ចិត្រា​ ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ ៦០​%​ ឈ្នះសងសឹក​បាន​លើ​ ផល​ សោភ័ណ្ឌ។​

ឡៅ ចិត្រា និង ផល សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ ជា​មួយ​កីឡាករ​ជើង​ចាស់​ ផល​ សោភ័ណ្ឌ​ នៅ​សង្វៀន​បាយ័ន កន្លងទៅ។​ ចំណែក​ការ​ប៉ះ​គ្នា​សងសឹក​ជា​ថ្មី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ទី២៥​ ខែ​កក្កដា​ ២០២១​ ក្នុង​កម្មវិធី​ថ្មី​របស់​លោក​ ស៊ន​ អេលីត​ គឺ​ Kun Khmer All Star៕​

អត្ថបទ៖ នួន ស៊ីណា​