ក្តៅៗ! Foxconn បកស្រាយរឿងទឹកជំនន់បុកខ្លាំងក្បែរតំបន់រោងចក្រផលិត iPhone

  • 2021-07-21 07:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកនាំពាក្យម្នាក់ប្រចាំនៅរោងចក្រ Foxconn ដែលជាតំបន់ឧស្សាហកម្មរោងចក្រផលិតគ្រឿងគ្រៅដ៏ធំបំផុត សម្រាប់បំពាក់លើ iPhone បានប្រាប់សារព័ត៌មាន CNBC ថា៖ «ទោះបីជាព្យុះ និងទឹកជំនន់ប៉ះពាល់បណ្ដាលឲ្យបាត់បង់អាយុជីវីត ខាតបង់ទ្រព្យសម្បត្តិខ្លះៗលិចលង់នៅក្នុងក្រុង និងជាពិសេសតំបន់ក្បែររោងចក្រផលិត iPhone ក៏ដោយ ប៉ុន្តែដំណើការសង្វាក់ផលិតកម្ម iPhone នៅតែបន្ត ហើយក៏គ្មានកម្មករ រោងចក្រ Foxconn ណាម្នាក់រងគ្រោះដោយគ្រោះធម្មជាតិនេះដែរ។»

ទិដ្ឋភាពលិចក្រុងទីក្រុង Zhengzhou កាលពីថ្ងៃទី២០ ថតដោយ Zhu Zhe | Visual China Group | Getty Images

យ៉ាងណាមិញចំពោះដំណឹងខាងលើនេះខាងសារព័ត៌មានទាក់ទងភាគីខាង Apple សុំចម្លើយមិនទាន់បានទេ។

រោងចក្រ Foxconn នៅក្នុងទីក្រុង Zhengzhou

ជម្រាបជូនផងដែរថា កាលពីថ្ងៃអង្គារទី ២០ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្តហឺណាន មានភ្លៀងធ្លាក់ជាច្រើនម៉ោងឥតដាច់និងបង្កជាព្យុះបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ក្នុងក្រុង រីឯទីក្រុុងឧស្សាហកម្មមួួយនេះ កំពុងតែបន្តលិចលង់នៅឡើយមិនទាន់ស្រកអស់នោះទេ សូម្បីចរាចរណ៍លើដងផ្លូវក៏ត្រូវប្រកាសអាសន្នមិនអាចធ្វើដំណើរបានដែរ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី